ព័ត៌មាន
សម្តេចធិបតី បញ្ជាក់សារៈសំខាន់ នៃការដំឡើងកម្រិតភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន
ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រសួងាការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៨ ដោយក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការដំឡើងកម្រិតភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP) និងការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
នៅក្នុង កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៨ ថ្នាក់ដឹកនាំ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃចក្ខុវិស័យរួមសម្រាប់និម្មាបនកម្មតំបន់ដែល បើកចំហ មានតម្លាភាព ប្រកបដោយបរិយាបន្ន និងផ្អែកលើច្បាប់ ហើយបានអនុម័តសេចក្តីប្រកាសរួម នៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៨ ស្តីពី ការជំរុញបន្ថែម និងការអនុវត្តទស្សនវិស័យអាស៊ាន ស្តីពី ឥណ្ឌូ-ប៉ាស៊ីហ្វិក។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការដំឡើងកម្រិតភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP) និងការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
សម្តេចធិបតីក៏បានគូសបញ្ជាក់បន្ថែមអំពី កិច្ចសហប្រតិបត្តិការក្នុងការជំរុញបរិវត្តកម្មឌីជីថល តាមរយៈផែនការការងារឌីជីថលអាស៊ាន-ជប៉ុនឆ្នាំ២០២៥ និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុនសម្រាប់ការកសាងសមត្ថភាពសន្តិសុខសាយប័រ ព្រមទាំង តួនាទីដ៏សំខាន់របស់ជប៉ុនក្នុងការគាំទ្របរិវត្តកម្មថាមពលប្រកបដោយចីរភាព។ ភាគីទាំងពីរទន្ទឹងរង់ចាំដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថលបៃតង និងកំណើនប្រកបដោយបរិយាបន្ន ដើម្បីកសាងអនាគតរួមគ្នាមួយដែលកាន់តែមានសុវត្ថិភាព ស្ថិរភាព និងវិបុលភាព។
នៅក្នុង កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៨ នោះដែរ ថ្នាក់ដឹកនាំបានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន ក្នុងនាមជាដៃគូដែលជឿជាក់គ្នា ចំពោះកិច្ចសហប្រតិបត្តិការក្រោម សសរស្តម្ភទាំងបី រួមមាន ដៃគូចិត្ត និងចិត្តគ្រប់ជំនាន់, ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គមនៃអនាគត និងដៃគូសម្រាប់សន្តិភាព និងស្ថិរភាព ដើម្បីអនាគតកាន់តែមានសុវត្ថិភាព ចីរភាព និងវិបុលភាព សម្រាប់ប្រជាជនទាំងសងខាង៕




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព