ព័ត៌មាន
សមាជិករដ្ឋសភា ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ១២គ្រួសារ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ
នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ លោកជំទាវ នួម សុភ័ណ សមាជិកាគណៈកម្មការទី១ ឯកឧត្តម ខេង ស៊ុម តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងឯកឧត្តម សុខ សាវ៉ាត ទីប្រឹក្សាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ១២គ្រួសារ។
ប្រជាពលរដ្ឋទាំងនោះ ជាជនរងគ្រោះដោយសារទាហានថៃ ព័ទ្ធលួសបន្លារំលោភយកដី និងផ្ទះរបស់ពួកគាត់ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម លោកជំទាវតំណាងរាស្ត្រ និងក្រុមការងារបានឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន ១២គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ១លានរៀល ព្រមទាំងឧបត្ថម្ភមេភូមិព្រៃចាន់ ថវិកាចំនួន ១លានរៀល និងមេភូមិជោគជ័យ ថវិកាចំនួន ១លានរៀល៕







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព