ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល ណែនាំជំរុញឱ្យការបម្រើសេវាសុខាភិបាលដល់ប្រជាជនប្រកបដោយគុណភាព
នាទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ទីរពេទ្យទាំងអស់ ត្រូវជំរុញការបម្រើសេវាសុខាភិបាលដល់ប្រជាជនឱ្យប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។ ត្រូវណែនាំដល់មន្រ្តី បុគ្គលិកសុខាភិបាល ឱ្យមានស្មារតីរួបរួមគ្នា សហការគ្នា បុរេសកម្ម បង្កើតសកម្មភាព ដើម្បីជំរុញការងារឱ្យកាន់តែល្អប្រសើរ និងរលូនទៅមុខ ហើយត្រូវកែលម្អនូវចំនុចដែលខ្វះខាត និងមិនទាន់ល្អប្រសើរ។ ត្រូវយកចិត្តទុកដាក់ខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចឱ្យថ្នាក់ដឹកនាំ បន្តចុះពង្រឹងមណ្ឌលសុខភាពជុំទី២ និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ឱ្យបានគ្រប់មូលដ្ឋានសុខាភិបាល ក្នុងការចុះពិនិត្យផ្ទៀតផ្ទាង និងជួយគាំទ្រផ្នែកបច្ចេកទេស រដ្ឋបាល ដើម្បីធានាបានការបម្រើសេវាឱ្យកាន់តែល្អប្រសើរ និងនៅកៀកនឹងប្រជាជន។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ឱ្យថ្នាក់ដឹកនាំទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកជំងឺ ដែលជាកត្តាសំខាន់ក្នុងការបម្រើសេវាសុខាភិបាលជូនដល់ប្រជាជន ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងមានទំនួលខុសត្រូវខ្ពស់ ក្នុងនាមអ្នកវិជ្ជាជីវៈសុខាភិបាល៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព