ព័ត៌មាន
កម្មករ-និយោជិត ត្រូវចាត់ទុករោងចក្រជាកន្លែងប្រភពចំណូលផ្គត់ផ្គង់គ្រួសារឱ្យមានភាពល្អប្រសើរ
កម្មករ-និយោជិត ត្រូវចាត់ទុករោងចក្រជាកន្លែងប្រភពចំណូលផ្គត់ផ្គង់គ្រួសារឱ្យមានភាពល្អប្រសើរ…
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំដល់កម្មករ-និយោជិតទាំងអស់ ត្រូវចាត់ទុករោងចក្រជាកន្លែងប្រភពចំណូលផ្គត់ផ្គង់គ្រួសារឱ្យមានភាពល្អប្រសើរ សុភមង្គល និងសេចក្ដីថ្លៃថ្នូរ។

លោកអភិបាលខេត្ត បានណែនាំទៀតថា ដូច្នេះសូមឱ្យកម្មករ-និយោជិតទាំងអស់ ត្រូវរៀបចំធ្វើសៀវភៅការងារឱ្យបានគ្រប់គ្នា ព្រោះសៀវភៅនេះ ផ្ដល់អត្ថប្រយោជន៍ដល់ពួកគាត់នៅពេលក្រោយ។ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៤ ក្រោមប្រធានបទ (សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ) កាលពីថ្ងៃទី ០៨ ឧសភា នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន(ចេជាង ហ្គ័រជី) លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយប្រាក់សោធននិវត្តន៍ជូនដល់និយោជក កម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស និងអ្នកបម្រើការងារក្រៅប្រព័ន្ធ ផ្តល់អត្ថប្រយោជន៍ជូនអ្នកដែលពីមុនមិនមានរបបសោធននិវត្ត តែឥឡូវនេះបានពង្រីករបបថែទាំសុខភាពជូនអ្នកនៅក្នុងបន្ទុកសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំពារសង្គម របបសោធននិវត្ត បើកម្មករ-និយោជិត មានជំងឺអាចទៅព្យាបាលនៅមន្ទីរពេទ្យតាមរយៈមានប័ណ្ណ (ប.ស.ស) ក្នុងនោះរាជរដ្ឋាភិបាលបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះមុនពេលសម្រាលកូន និងក្រោយសម្រាលកូនរហូតដល់កូនអាយុ ២ ឆ្នាំ ចំនួន ១៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភពេលសម្រាលកូនចំនួន ៨០ ម៉ឺនរៀល ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក រួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញការលូតលាស់កាយសម្បទា និងបញ្ញាស្មារតី។ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំ និងអំពាវនាវដល់រោងចក្រ សហគ្រាស រួមទាំងកម្មករ-និយោជិត ត្រូវយល់ថា រោងចក្រជាកន្លែងប្រភពចំណូលផ្គត់ផ្គង់គ្រួសារឱ្យមានភាពល្អប្រសើរ មានសុភមង្គល និងសេចក្ដីថ្លៃថ្នូរ។ ដូច្នេះសូមឱ្យកម្មករ-និយោជិតទាំងអស់ ត្រូវរៀបចំធ្វើសៀវភៅការងារឱ្យបានគ្រប់គ្នា ព្រោះសៀវភៅនេះ ផ្ដល់អត្ថប្រយោជន៍នៅពេលក្រោយ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បាននាំយកថវិកា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនកម្មករ-និយោជិត ចំនួន ៨០០ នាក់ ក្នុងម្នាក់ៗ ទទួលបាន ២ ម៉ឺនរៀល ចំពោះអ្នកមានផ្ទៃពោះ ១៩ នាក់ ក្នុងម្នាក់ៗ ទទួលបាន ២០ ម៉ឺនរៀល៕

ប្រភពអត្ថបទ ៖ កម្ពុជាថ្មី
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា