ព័ត៌មាន
សហគមន៍ខ្មែរនៅជប៉ុនចេញលិខិតអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួដែលបង្កើតឱ្យស្ថេរភាពតាមព្រំដែនកម្ពុជា-ថៃឡើងវិញ
សហគមន៍ខ្មែរនៅប្រទេសជប៉ុន(CCJ)កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានចេញលិខិតអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរវាងកម្ពុជា-ថៃក្រោមការសម្របសម្រួលរបស់ប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដើម្បីឈានទៅរកប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។
ជាមួយគ្នាកិច្ចព្រមព្រៀងដ៏សំខាន់នាពេលនេះ សហគមន៍ខ្មែរនៅប្រទេសជប៉ុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសម្ដែងការអបអរសាទរចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា និងនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ រួមទាំងមេដឹកនាំម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិកដែលផ្ដល់ការគាំទ្រពេញទំហឹងរហូតឈានសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាថ្ងៃប្រវត្តិសាស្ត្រដែលគ្រប់គ្នាចង់បាន។
“យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការចូលរួមគាំទ្ររបស់សាធារណរដ្ឋ ប្រជាមានិតចិន និងសហគមន៍អន្តរជាតិ ក្នុងដំណើរការចរចាស្វែងរកសន្តិភាពដ៏មានតម្លៃនេះ”។នេះបើយោងតាមលិខិតដដែល។
សម្រាប់សហគមន៍ខ្មែរនៅជប៉ុន សន្តិភាព គឺទ្រព្យដ៏ពិសិដ្ឋមិនអាចកាត់ថ្លៃបាន ដែលជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាពលរដ្ឋគ្រប់រូប និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារថែរក្សាឱ្យបានគង់វង្ស។ កម្ពុជា និងថៃជាអ្នកជិតខាងអចិន្ត្រៃយ៍ ដែលចាំបាច់ត្រូវខិតខំប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណារក្សាឱ្យបាន នូវសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍរួម ដោយឈរលើមូលដ្ឋាននៃការគោរពគ្នានិងការឱ្យតម្លៃ គ្នាទៅវិញទៅមក ការយោគយល់គ្នាការជឿទុកចិត្តគ្នា ដើម្បីផលប្រយោជន៍រួម ដោយផ្អែកលើស្មារតីនៃអ្នកជិតខាងល្អ តាមរយៈការប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនាការទូត និងការគោរពច្បាប់អន្ដរជាតិ។
ទន្ទឹមនឹងនេះ សហគមន៍ខ្មែរនៅជប៉ុន មានក្តីសង្ឃឹមយ៉ាងមុតមាំថា បណ្តាប្រទេសជាមិត្ត សហគមន៍អាស៊ាន សហគមន៍អន្តរជាតិ និងដៃគូនានានឹងបន្តគាំទ្រចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងវិលទៅរកប្រក្រតីភាពឡើងវិញរវាង កម្ពុជា-ថៃ ដើម្បីធានាសម្រេចបានជាផ្លែផ្កានៃសេចក្ដីថ្លែងការណ៍រួមនេះ៕


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព