ព័ត៌មាន
ឯកឧត្តមប្រធានាធិបតីហុងគ្រី អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ
ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រី បានចូលរួមអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីប្រទេសថៃ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី។ ឯកឧត្តមប្រធានាធិបតី មានក្តីសង្ឃឹមថា បន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃ នឹងវិលទៅប្រក្រតីភាព ហើយប្រជាពលរដ្ឋទំាងសងខាងនឹងរស់នៅដោយសុខសន្តិភាព ឡើងវិញក្នុងពេលឆាប់ៗ។
ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រី។ នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមប្រធានាធិបតី បានពិភាក្សាគ្នាជាច្រើនពីតម្លៃសន្តិភាព។
ឯកឧត្តមប្រធានាធិបតី ប្រទេសហុងគ្រី បានគូសបញ្ជាក់ថា ជាទូទៅពលរដ្ឋ ត្រូវការសន្តិភាព ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះ ប្រជាពលរដ្ឋងាយនឹងរងគ្រោះដោយសារសង្រ្គាមណាស់។ សង្រ្គាមងាយនឹងផ្ទុះឡើង ប៉ុន្តែវាជាការលំបាកបំផុតក្នុងការបញ្ចប់សង្រ្គាម។ ហុងគ្រីក៏ចង់ឃើញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានពំានាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនដល់ ឯកឧត្តមប្រធានាធិបតីហុងគ្រី។
សម្តេចប្រធានរដ្ឋសភាក៏បានជម្រាបជូន ឯកឧត្តមប្រធានាធិបតី ពីលទ្ធផលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា នៅប្រទេសហុងគ្រី ដែលទទួលបានលទ្ធផលជាទីមោទនៈ នៅក្នុងនោះសម្តេចបានអញ្ជើញទស្សនា សិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋហុងគ្រី និងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំប្រទេសហុងគ្រី ប្រកបដោយផ្លែផ្កានៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
សម្តេចបានគូសបញ្ជាក់ថា នៅក្នុងជំនួបទ្វេភាគីរវាងសម្តេច និងឯកឧត្ដម ឡាស្លូ កូវឺរ ប្រធានរដ្ឋសភាហុងគ្រី ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនាពេលកន្លងមក និងទៅអនាគត។ រដ្ឋសភាប្រទេសទំាងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាទំាងកម្រិតរដ្ឋសភា និងកម្រិតអគ្គលេខាធិការដ្ឋាន។ អនុស្សរណៈទំាងពីរនេះជា ឯកសារប្រវត្តិសាស្រ្ត បានបើកទំព័រថ្មីមួយទៀត ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋទំាងសងខាង។
ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក បានបញ្ជាក់ថា ប្រទេសហុងគ្រី បានត្រៀមជាស្រេចនៅក្នុងការថ្វាយការស្វាគមន៍ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសហុងគ្រីដែលជានិមិត្តរូបដ៏សំខាន់នៃទំនាក់ទំនងដ៏យូរលង់និងរឹងមាំរវាងប្រទេសទំាងពីរ។
ឯកឧត្តមប្រធានាធិបតី បានគំាទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានជំនឿមុតមាំថា គោលដៅអភិវឌ្ឍន៍របស់កម្ពុជា ឆ្នាំ២០៣០ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០នឹងសម្រេចបានដូចបំណងជាក់ជាមិនខានឡើយ។
ជាចុងបញ្ចប់សម្តេចប្រធានរដ្ឋសភា បានស្នើឯកឧត្តមប្រធានាធិបតី ជួយជំរុញសក្តានុពលថ្មីៗ ដែលប្រទេសទំាងពីរមានដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរ មានវិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ ជាដើម៕











-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ