ព័ត៌មាន
ប្រធានសមាគមក្នុងស្រុក៖ ការធ្វើពាណិជ្ជកម្មកម្ពុជា-អាមេរិក នឹងមានសន្ទុះកាន់តែខ្លាំងបន្ទាប់ពីចុះកិច្ចព្រមព្រៀងថ្មីនេះ
ប្រធានសមាគមធំៗក្នុងស្រុក ថ្លែងនូវការអបអរសាទរ ចំពោះការឈានដល់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ ដើម្បីពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនេះគឺជាការលើកកម្ពស់ដល់ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមនៃប្រទេសទាំងពីរ។
ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគ នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) លើកឡើងក្នុង កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការរវាងកម្ពុជានិងអាម៉េរិក នេះថា ចំពោះ ការសម្រេចបានសមិទ្ធផលថ្មី តាមរយៈនៃការចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះ គឺមិនមែនកើតឡើងដោយឯកឯងនោះឡើយ ពោលគឺបានកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទើបធ្វើ ឱ្យកម្ពុជាសម្រេចបានផ្លែផ្កាគួជាទីមោទនៈ។
ឧកញ៉ាបណ្ឌិត បន្តថា ជាក់ស្តែងការឈានដល់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេ ភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកនេះ គឺបានបង្ហាញឱ្យឃើញនូវចំណុចច្បាស់លាស់ និងពិតប្រាកដ សម្រាប់ ជាមូលដ្ឋានគ្រឹះ ក្នុងការបង្កើនទំនាក់ទំនង និងបង្កើតទំនុកចិត្តដល់ធុរកិច្ចដែលកំពុងធ្វើអាជីវកម្មក្នុងស្រុក និងជាការទាក់ទាញ វិនិយោគិនបរទេសមកបណ្តាក់បន្ថែមផងដែរ។
ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា មើលឃើញថា កម្ពុជា-អាម៉េរិកបានជំរុញបង្កើតនូវទំនាក់ ទំនងយ៉ាងកាន់តែជិតស្និទ្ធ និងពង្រីកនូវកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លា ជាពិសេសជំរុញដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី ជាក់ស្តែង នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដើម្បីពង្រឹងនិងពង្រីកពាណិជ្ជកម្មទ្វេភាគីបន្ថែម។ តាមរយៈនេះយើងរំពឹងថា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែមានភាព ខ្លាំងក្លាថែមទៀត ជាពិសេសជាជំរុញដល់កំណើននៃការនាំចេញរបស់កម្ពុជាបន្ថែម។
សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែតុលា ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតីសហរដ្ឋអាមេរិក, ឯកឧត្តម ដូណាល់ ត្រាំ អញ្ជើញចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងព្រះរាជា ណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងនិងពង្រីក ពាណិជ្ជកម្មទ្វេភាគី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ជុំវិញការ កិច្ចព្រមព្រៀងអាមេរិក-កម្ពុជានេះដែរ បើតាមផេកផ្លូវការរបស់ សេតវិមានសហរដ្ឋអាមេរិក តាមរយៈការចុះហត្ថលេខាកិច្ចព្រមព្រៀង អាមេរិក-កម្ពុជានេះដែរ ក៏ជាការលុបបំបាត់ពន្ធលើ ១០០% នៃទំនិញឧស្សាហកម្ម និងកសិកម្មរបស់សហរដ្ឋអាមេរិកផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព