ព័ត៌មាន
ពលរដ្ឋភៀសសឹក នៅមណ្ឌលវត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ បាននាំគ្នាវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបណ្ដើរៗហើយ
នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋភៀសសឹកស្ថិតនៅទីតាំង វត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ បាននាំគ្នាវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបណ្ដើរៗហើយ បន្ទាប់ពីកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងសន្ដិភាពជាមួយគ្នា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។
ប្រជាពលរដ្ឋភៀស នៅវត្ដពោធិ៍៥០០០ដើម ស្រុកគូលែន ខេត្ដព្រះវិហារ បានលើកឡើងថា ការវិលត្រឡប់ទៅកាន់លំនៅឋាននេះ មួយចំនួនការស្ម័គ្រចិត្ដ និងការរៀបចំពីអាជ្ញាធរខេត្ដ ដោយមានការដឹកជញ្ជូនតារថយន្ដ។ ពួកគាត់បានសម្ដែងការរីករាយ និងអរគុណដល់រាជរដ្ឋាភិបាលដែលបានដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ឱ្យមានស្ថានភាពធូរស្រាលឡើងវិញជាបណ្ដើរៗ ។ ពួកគាត់រំពឹងនិងជឿជាក់ថា ជម្លោះព្រំដែនរវាងប្រទេសទាំងពីរនឹងមានសន្ដិភាពឡើងវិញ ។ ពួកគាត់បានថ្លែងអំណរប្រមុខរាជរដ្ឋាភិបាលម្ពុជា ជាពិសេសប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានអាស៊ានប្ដូរវេន ដែលបានបង្កើតឱ្យមានកិច្ចព្រមព្រៀងសន្ដិភាពព្រំដែនកម្ពុជា-ថៃនេះ។
កិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា ថៃ ដែលបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងមកនេះ ក្រោមអធិបតីភាពសនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា-ថៃ និងក្រោមអធិបតីភាពសាក្សីឯកឧត្ដម ដូណាល់ ជេត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ដ្រីប្រទេសម៉ាឡេស៊ី ដែលក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានលើកការស្នើសុំឲ្យមានការដោះលែងវីរជនកងទ័ពទាំង១៨រូបផងដែរ៕







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព