ព័ត៌មាន
ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារជាកិច្ចការចាំបាច់ ដើម្បីគាំទ្រ ដល់ដំណើរការនៃការកែទម្រង់ ឆ្ពោះទៅកាន់ការគ្រប់គ្រងមុខងារសាធារណៈផ្អែកលើសមិទ្ធកម្ម
បាត់ដំបង៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលប្រព្រឹត្តទៅសាលប្រជុំសាលាខេត្តបាត់ដំបង ដែលមានសិក្ខាកាមសរុបចំនួនប្រមាណ៣០០នាក់។
មានប្រសាសន៍ក្នុងពិធីបើក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជូនសិក្ខាកាមថា “ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាយន្តការពិសេសថ្មីមួយរបស់រាជរដ្ឋាភិបាល នឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានមនុស្ស និងដោះស្រាយបញ្ហាប្រឈមដែលមានក្នុងប្រព័ន្ធមុខងារសាធារណៈបែបអាជីពនាពេលបច្ចុប្បន្ន ដូចជាបញ្ហាលើស ប៉ុន្តែខ្វះមន្ត្រី កង្វះមន្ត្រីមានជំនាញពិតប្រាកដ ការអភិវឌ្ឍសមត្ថភាពមន្ត្រី ឱ្យស្របតាមការវិវត្តនៃសង្គម។ ការអនុវត្តបែបនេះ គឺជាកិច្ចការចាំបាច់ ដើម្បីគាំទ្រដល់ដំណើរការនៃការកែទម្រង់ឆ្ពោះទៅកាន់ការគ្រប់គ្រងមុខងារសាធារណៈ ផ្អែកលើសមិទ្ធកម្ម។”
[…] “យន្តការថ្មីនេះ ជារបៀបនៃការគ្រប់គ្រងធនធានមនុស្ស បែបប្រព័ន្ធនិយោជន៍ ដែលជារបៀបនៃការអនុវត្ត យ៉ាងទូលំទូលាយ ក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ នាពេលបច្ចុប្បន្ន។ ការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងដំណាក់កាលនេះ គឺជាការផ្លាស់ប្តូរមួយក្នុងទ្រង់ទ្រាយធំ និងមុតស្រួច ដែលមិនត្រឹមតែការកសាងលិខិតបទដ្ឋានគតិយុត្ត និងជំរុញឱ្យមានការផ្លាស់ប្តូរតែប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិត ការបញ្ជ្រាបទស្សនាទាន និងការបង្កើនចំណេះដឹង ដល់មន្ត្រីរាជការ ក៏ដូចជាប្រជាជនខ្មែរ ដើម្បីបង្កើនការគាំទ្រ ការចូលរួម និងជំនឿទុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាល។” ឯកឧត្តមបានបន្ថែម។
សូមជម្រាបថា សិក្ខាសាលាពេញមួយថ្ងៃនេះ នឹងមានការរៀបចំបទបង្ហាញចំនួន៣ រួមមាន៖ ទី១) ទស្សនាទានគោលនយោបាយក្នុងការកែទម្រង់មុខងារសាធារណៈ, ទី២) ការជ្រើសរើសនិងការគ្រប់គ្រងផ្អែកលើកិច្ចព្រមព្រៀងការងារ, និងទី៣) ការបំពេញការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ៕








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព