ព័ត៌មាន
គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំសមាជិកសភា អារ៉ាប់-អាស៊ី ស្តីពីសិទ្ធ និងសុខភាពផ្លូវភេទ និងបន្តពូជ ការផ្តល់ភាពអង់អាចដល់យុវជន និងការលុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រ នៅរដ្ឋធានីគែរ សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប
ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងជាសមាជិក CAPPD ទទួលបន្ទុកវិស័យយុវជន បានអញ្ជើញចូលរួមកិច្ចប្រជុំសមាជិកសភា អារ៉ាប់-អាស៊ី ស្តីពី សិទ្ធ និងសុខភាពផ្លូវភទ និងបន្តពូជ ការផ្តល់ភាពអង់អាចដល់យុវជន និងការលុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីគែរ សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ។
កិច្ចប្រជុំនេះរៀបចំដោយសភាអេហ្ស៊ីប សហព័ន្ធអារ៉ាប់ ស្តីពីប្រជាជន និងអភិវឌ្ឍន៍ (FAPPD) សមាគមអាស៊ី ស្តីពីប្រជាជន និងអភិវឌ្ឍន៍ (APDA) ដែលទទួលបានការគាំទ្រពី មូលនិធិជប៉ុន (Japan Trust Funds) និងមូលនិធិសហប្រជាជាតិដើម្បីប្រជាជន (UNFPA) និងទទួលបានការចូលរួមពីគណៈប្រតិភូសភាមកពីតំបន់អារ៉ាប់ និងអាស៊ីចំនួន ១៤ប្រទេស ព្រមទាំងការិយាល័យតំបន់មូលនិធីសហប្រជាជាតិ ស្តីពីប្រជាជន និងអង្គការអន្តរជាតិក្នុងវិស័យប្រជាជន និងអភិវឌ្ឍន៍ក្នុងតំបន់អារ៉ាប់ និងអាស៊ីជាច្រើនទៀត។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល និងចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍រវាងតំបន់អាស៊ី និងអារ៉ាប់ពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធ និងសុខភាពផ្លូវភេទ និងបន្តពូជ ការផ្តល់ភាពអង់អាចដល់យុវជន និងការលុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រ ដែលរួមមានការពិនិត្យលើក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ និងស្ថានភាពសង្គមសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ ។
ក្នុងអំឡុពេលនៃកិច្ចប្រជុំ គណៈប្រតិភូសភាកម្ពុជា ព្រមទាំងគណៈប្រតិភូសភាមកពីប្រទេសអារ៉ាប់ និងអាស៊ី បានអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅទីស្នាក់ការអឌ្ឍចន្ទក្រហមអេហ្ស៊ីប និងមជ្ឈមណ្ឌលស្តារនីតិសម្បទា និងផ្តាច់សារធាតុញៀន ទីក្រុងគែរ ។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានសិក្សាស្វែងយល់ពីបេសកកម្ម និងការងាររបស់អឌ្ឍចន្ទក្រហមអេហ្ស៊ីបដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្រ្គោះជនរងគ្រោះដោយសារជម្លោះប្រដាប់អាវុធ ក៏ដូចជាគ្រោះមហន្តរាយផ្សេងៗនៅក្នុងប្រទេស និងតំបន់។ ជាមួយគ្នានោះ គណៈប្រតិភូ ក៏បានចុះពិនិត្យមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះអាសន្ន ដែលបានបំពាក់បរិក្ខារទំនើបសម្រាប់តាមដានការងារជួយសង្រ្គោះដែលទិន្នន័យត្រូវបានបញ្ជូនមកភ្លាមៗតាមអនឡាញ ។ ដោយឡែកនៅមជ្ឈមណ្ឌលស្តារនីតិសម្បទា និងផ្តាច់សារធាតុញៀន គណៈប្រតិភូបានសិក្សាស្វែងយល់ពីការរៀបចំកម្មវិធីបន្សាបសារធាតុញៀនដែលរួមមានទាំងវិធីសាស្រ្តព្យាបាលផ្លូវកាយ និងផ្លូវចិត្ត។ ក្រៅពីការព្យាបាលការញៀនសារធាតុញៀន មជ្ឈមណ្ឌល ក៏មានបេសកកម្មក្នុងយុទ្ធនាការទប់ស្កាត់ការប្រើប្រាស់ និងការស្រាវជ្រាវ និងអភិវឌ្ឍន៍សម្រាប់ការបន្សាបសារធាតុញៀនផងដែរ ៕









-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS6 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត