ព័ត៌មាន
សម្ដេចធិបតី ជំរុញឱ្យពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៨
ភ្នំពេញ៖ ក្នុងឱកាសចូលរួម កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៨ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹងការគ្រប់គ្រងបន្ទាត់ព្រំដែន តាមរយៈយន្តការដែលមានស្រាប់ដែលស្ថិតក្រោមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអាស៊ានបូកបីស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC+3)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

ក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំបានពិនិត្យឡើងវិញនូវទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ និងបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីនិយមដែលបើកចំហ តម្លាភាព និងផ្អែកលើវិធានច្បាប់។ ថ្នាក់ដឹកនាំក៏បានបានគូសបញ្ជាក់អំពី សារៈសំខាន់នៃការពង្រឹងការរួបរួមគ្នា និងកិច្ចសហប្រតិបត្តិការតំបន់ក្នុងការដោះស្រាយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ស្របជាមួយនឹងការរក្សាបាននូវតួនាទីស្នូលរបស់អាស៊ាននៅក្នុង ដំណើរវិវឌ្ឍន៍នៃនិម្មាបនកម្មតំបន់ដែលដឹកនាំដោយអាស៊ាន ដើម្បីលើកកម្ពស់បរិយាបន្ន ចីរភាព ការអភិវឌ្ឍ និងវិបុលភាព។ ក្នុងន័យនេះកិច្ចប្រជុំកំពូលបានអនុម័តសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ឡើងវិញនូវតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ អាស៊ានបូកបី ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីបូព៌ា។ សម្តេចធិបតី ក៏បានលើកបន្ថែមអំពីសារៈសំខាន់នៃការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានជាមួយប្រទេសបូកនីមួយៗ (FTA+1) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលពង្រឹងដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយមដែលបើកចំហ និងផ្អែកលើវិធានច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល ជាប្រយោជន៍រួមសម្រាប់ប្រជាជនយើងទាំងអស់គ្នា។ ដើម្បីស្របជាមួយគ្នានឹងការស្វាគមន៍នូវការពង្រឹងយន្តការថ្មីៗនៃគំនិតផ្តួចផ្តើមឈៀងម៉ៃស្តីពីពហុភាគីនិយម (CMIM) ដែលជាគន្លឹះចម្បងក្នុងការគាំពារហិរញ្ញវត្ថុក្នុងតំបន់ សម្តេចធិបតីបានគូសបញ្ជាក់អំពីកាលានុវត្តភាពសំខាន់ៗនៃសេដ្ឋកិច្ចឌីជីថល និងកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល (DEFA) ដែលជាកម្លាំងចលករនៃកំណើនឌីជីថលក្នុងតំបន់។ សម្តេចធិបតីក៏បានសង្កត់ធ្ងន់បន្ថែមអំពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹងការគ្រប់គ្រងបន្ទាត់ព្រំដែន តាមរយៈយន្តការដែលមានស្រាប់ដែលស្ថិតក្រោមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអាស៊ានបូកបីស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC+3)៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព