ព័ត៌មាន
សម្ដេចធិបតី អំពាវនាវឱ្យលើកកម្ពស់តួនាទីស្នូលអង្គការសហប្រជាជាតិ កសាងពិភពលោកសន្តិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ឱ្យប្រកាន់យកនូវស្មារតីទំនួលខុសត្រូវរួម ក្នុងការលើកកម្ពស់នូវតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ ក្នុងការកសាងពិភពលោកឱ្យមានសន្តិភាព។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិតបី អញ្ជើញចូលរួមក្នុង នៅកិច្ចប្រជុំកំពូលអាស៊ាន- អង្គការសហប្រជាជាតិលើកទី១៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។
យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសន្តិភាពពហុភាគីនិយម និងគោលការណ៍នានា នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
សម្ដេចធិបតីបានគូសបញ្ជាក់ថា ពុំមានប្រទេសណាមួយមានលទ្ធភាពប្រឈមមុខនឹងបញ្ហាដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន តែម្នាក់ឯងនោះទ និងបានអំពាវនាវឱ្យប្រកាន់យកនូវស្មារតីទំនួលខុសត្រូវរួម ក្នុងការលើកកម្ពស់នូវតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ ក្នុងការកសាងពិភពលោកឱ្យមានសន្តិភាព ស្ថិរភាព និងយុត្តិធម៌ កាន់តែប្រសើរ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាស៊ានស្ថិតក្នុងចំណោមតំបន់ដែលមានកំណើតយ៉ាងឆាប់រហ័សរបស់សកលលោក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អាស៊ានបានខិតខំកាន់តែខ្លាំងមិនត្រឹមតែដើម្បីសម្រេចបាននូវកំណើនដ៏ឆាប់រហ័ស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបានថា កំណើននេះគឺប្រកបដោយចីរភាព បរិយាបន្ន និងរឹងមាំ។ អាទិភាព ទាំងអស់នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងឯកសារចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នា ដែល បានដាក់ចេញនូវទិសដៅសម្រាប់កិច្ចខិតខំរួមគ្នារបស់អាស៊ាន ឆ្ពោះទៅសម្រេចបានជាតំបន់មួយដែលប្រកប ដោយពណ៌បៃតង ចីរភាព និងសមភាព កាន់តែល្អប្រសើរជាងមុន។
គួរបញ្ជាក់ថា នៅក្នុង កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៥ នេះ ថ្នាក់ដឹកនាំអាស៊ាន និងអង្គការសហប្រជាជាតិ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្រោមផែនការសកម្មភាពសម្រាប់ការអនុវត្តសេចក្តីប្រកាសរួមស្តីពីភាពជាដៃគូគ្រប់ ជ្រុងជ្រោយអាស៊ាន-អង្គការសហប្រជាជាតិ (ឆ្នាំ២០២៦-២០៣០) ដែលទើបបានអនុម័តនាពេលថ្មីនេះ។ កិច្ចប្រជុំកំពូលបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបន្សំគ្នារវាងផែនការសកម្មភាពនេះទៅនឹងទស្សនវិស័យអាស៊ានឆ្នាំ២០៤៥ និងរបៀបវារៈស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ៕








-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន3 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន5 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន6 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន6 days agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស
-
ព័ត៌មាន6 days agoកម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្ដិសុខតាមព្រំដែន ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី