ព័ត៌មាន
កិច្ចប្រជុំយោធភូមិភាគ៤ កម្ពុជា និងយោធភូមិភាគ២ ថៃ ក្រោមការចូលរួមសង្កេតការណ៍ដោយAOT នឹងបន្តដល់យប់នេះទៀត
កិច្ចប្រជុំរវាងកងទ័ព នៃយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ ក្រោមការចូលរួមរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នឹងបន្តដល់យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥នេះទៀត។
កិច្ចប្រជុំនេះបានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ភាគីកម្ពុជាដឹកនាំដោយនាយរងសេនាធិការយោធភូមិភាគទី៤ កម្ពុជា ខណៈភាគីថៃដឹកនាំដោយមេសេនាធិការយោធភូមិភាគទី២ ថៃ ដោយកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាគ្នាអំពីការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពកូឡាឡាំពួរ រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ ដោយមានអធិបតីសាក្សីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម អ៊ីប្រាហ៊ីម និងប្រធានាធិបតីអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ។
សូមរំលឹកថា ក្រោយសេចក្តីថ្លែងការណ៍សន្តិភាពកូឡាឡាំពួរ រវាងកម្ពុជា និងថៃចេញជាផ្លូវការណ៍នោះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) បានចុះសង្កេតការណ៍ភ្លាមៗ ខណៈដែលកម្ពុជាបានកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួន ដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមនេះកាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយនៅថ្ងៃទី២៧ បានបន្តចុះពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕ អត្ថបទ៖ បាន ចក់





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព