ព័ត៌មាន
កម្ពុជា-អាម៉េរិក ប្តេជ្ញាចិត្តរួមគ្នាក្នុងកាជំរុញកិច្ចសហប្រតិបត្តិការឈានទៅមុខលើគ្រប់វិស័យ
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយលោកជំទាវ Alison Hooker អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរ បានប្តេជ្ញាចិត្តរួមគ្នាក្នុងកាជំរុញកិច្ចសហប្រតិបត្តិការឈានទៅមុខលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។
យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ក្នុងជំនួបទ្វេភាគី កម្ពុជា-អាម៉េរិក នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃឆ្នាំ២០២៥ នេះ ដែលជាខួបលើកទី៧៥ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងស្របពេលដែលកម្ពុជាបំពេញតួនាទីជាប្រទេស សម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាម៉េរិក។
ភាគីទាំងពីរបានស្វាគមន៍សន្ទុះជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងកាជំរុញកិច្ចសហប្រតិបត្តិការឈានទៅមុខលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រួមមានពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការ ស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជា ការដោះមីន ការធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋខ្មែរពីសហរដ្ឋអាម៉េរិក ការផ្លាស់ប្តូរវប្បធម៌ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រួមទាំងបញ្ហា សន្ដិសុខមិនមែនប្រពៃណី។ល។
ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានស្វាគមន៍ចំពោះការចុះហត្ថលេខានាពេលថ្មីៗ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងប្រទេសទាំងពីរ ដែលរំពឹងថា នឹងជំរុញរំហូរពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងបើកផ្លូវថ្មីសម្រាប់កិច្ចសហការពីវិស័យឯកជន។ ឯកឧត្តមឧបនាយករដ្ឋមន្តី បានបញ្ជាក់ជាថ្មី ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ដើម្បីអនុវត្ត ឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងនេះ និងស្វែងរកយន្តការបន្ថែមដែលអាចពង្រឹងភាពធន់ខាងសេដ្ឋកិច្ច និងវិបុលភាពរួមគ្នាសម្រាប់ប្រជាជាតិទាំងពីរ។
គួរបញ្ជាក់ថា ក្នុងឱកាសនៃកិច្ចពិភាក្សានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវការអរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏គួរឱ្យស្ងើចសរសើររបស់សហរដ្ឋអាម៉េរិក ជាពិសេស ភាពជាអ្នកដឹកនាំដ៏ម៉ឹងម៉ាត់ និងតួនាទីមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ. ត្រាំ (Donald J. Trump) ក្នុងការសម្របសម្រួល ឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងការចុះហត្ថលេខា លើសេចក្ដីថ្លែងការណ៍រវាងកម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ី។ លោកជំទាវ Allison Hooker បានបញ្ជាក់ ជាថ្មីអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់សហរដ្ឋអាម៉េរិកក្នុងការគាំទ្រដល់ការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមទាំងការដោះលែងទាហានកម្ពុជាទាំ ង១៨នាក់ភ្លាមៗផងដែរ៕







-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន5 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
ព័ត៌មាន5 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
កីឡា5 days agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley