ព័ត៌មាន
សម្ដេចធិបតី សឹងគ្មានពេលសម្រាក ប៉ុន្តែមានកម្លាំងចិត្ត ធ្វើការកាន់តែខ្លាំង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន
ថ្លែងនៅក្នុង សន្និសីទសារព័ត៌មាន ស្តីអំពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រយៈពេលមិនដល់៤ សម្ដេចធិបតី បានធ្វើសកម្មភាពយ៉ាងពេញទំហឹង ដូចរត់ម៉ារ៉ាតុងការទូត គ្មានពេលទំនេរ ដើម្បីបំពេញជោគជ័យបេសកកម្មបម្រើជាតិ។
ឯកឧត្តម សូ ណារ៉ូ បញ្ជាក់បន្ថែមថា សម្ដេចធិបតី សឹងតែគ្មានពេលសម្រាក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ប៉ុន្តែបន្ទាប់ពីមានកិច្ចព្រមព្រៀង ថ្លែងការណ៍រួមសន្តិភាព ដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ រួចមក សម្ដេចធិបតី ហាក់ដូចជាមានកម្លាំងចិត្ត ហើយធ្វើការកាន់តែខ្លាំង។
ឯកឧត្តម សូ ណារ៉ូ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលរួម ១៨ អង្គប្រជុំ ព្រមទាំងបានជួបថ្នាក់ដឹកនាំ និងឥស្សរជនសំខាន់ៗនៃបណ្ដាប្រទេសនានា ចំនួន ១៥នាក់ សរុបមានចំនួន ៣៣អង្គប្រជុំ។
គួរបញ្ជា្កក់ថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួ ត្រូវបានបិទបញ្ចប់ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីមានកិច្ចប្រជុំកំពូលដ៏មមាញឹក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ» រវាងកម្ពុជានិងថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្ស៉ី និងសម្របសម្រួល ដោយនាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។
នេះជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្រោមយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម៕





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព