ព័ត៌មាន
ក្របខ័ណ្ឌទស្សនាទានស្តីពីយុទ្ធសាស្រ្តជំរុញវិនិយោគនឹងជួយទាក់ទាញការវិនិយោគដល់កម្ពុជា
ក្របខ័ណ្ឌទស្សនាទាន ស្ដីពីយុទ្ធសាស្រ្តជំរុញវិនិយោគ នឹងក្លាយឯកសារមគ្គុទ្ទេសដ៏សំខាន់ បង្កើនការទាក់ទាញវិនិយោគលើវិស័យ អេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ពិពិធកម្មមូលដ្ឋានឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លា។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៨ តុលា ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាព លើការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌទស្សនាទាន ស្ដីពីយុទ្ធសាស្រ្តជំរុញវិនិយោគ ជាមួយ ក្រុមការងារ នៃកម្មវិធីភាពជាដៃគូរវាងកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED), សេចក្តីព្រាង ក្របខ័ណ្ឌទស្សនាទាននេះ នឹងក្លាយឯកសារមគ្គុទ្ទេសសម្រាប់បង្កើនការទាក់ទាញវិនិយោគ ដោយផ្ដោតសំខាន់លើវិស័យអេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម ដែលជាវិស័យអាទិភាព ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ពិពិធកម្មមូលដ្ឋានឧស្សាហកម្មនៅកម្ពុជា ហើយក៏ ជាមគ្គុទ្ទេសសម្រាប់ការរៀបចំឯកសារយុទ្ធសាស្ត្រផ្ទៃក្នុង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សំដៅបន្តពង្រឹងប្រសិទ្ធភាពស្ថាប័ន ក្នុងនាមជា សេនាធិការរបស់រាជរដ្ឋាភិបាលលើការជំរុញទាក់ទាញវិនិយោគឯកជន។
កិច្ចប្រជុំនេះ ក៏បានពិនិត្យពិភាក្សាលើវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌទស្សនាទាននេះ ដើម្បីប្រមូលធាតុចូលបន្ថែម ពីថ្នាក់ដឹកនាំអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា សម្រាប់តម្រង់ទិសការរៀបចំសេចក្តីព្រាងឯកសារឱ្យមានតម្លាភាព។ ជាលទ្ធផល, អ្នកជំនាញការបានទទួលយកធាតុចូល សម្រាប់គម្រោងរៀបចំកែសម្រួលចុងក្រោយ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យ និងផ្តល់ការអនុម័ត លើសេចក្តីព្រាងក្របខ័ណ្ឌទស្សនាទានមួយនេះ។
ក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ជា វុទ្ធី ក៏បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន GOMI RECYCLE ក្នុងនោះ លោក Okumura Yusuke ប្រធានក្រុមហ៊ុន បានជម្រាបជូនអំពីបច្ចុប្បន្នភាពរបស់ក្រុមហ៊ុន បាននិងកំពុងដំណើរការគម្រោងវិនិយោគ កែច្នៃសំរាម (ប្រមូលសំរាមប្លាស្ទិកដើម្បីកែច្នៃ) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។ បញ្ហានេះក្រុមហ៊ុនក៏បានសម្រេច ចិត្តពង្រីកការវិនិយោគ ដោយនិងពង្រីកបន្ថែមលើការប្រមូលសំរាមប្លាស្ទិកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស បម្រើដល់ផលិតកម្មកែច្នៃ។
ជាការឆ្លើយតប, ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន ក្នុងការពង្រីកការ វិនិយោគនៅកម្ពុជា និងបានសម្តែងនូវការស្វាគមន៍គម្រោងពង្រីកការវិនិយោគនេះ ដែលនឹងអាចចូលរួមបង្កើតការងារបន្ថែមជូនដល់ ប្រជាពលរដ្ឋកម្ពុជា និងការចូលរួមសម្អាតបរិស្ថានជាដើម៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព