ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសស្វាគមន៍មតិសាធារណៈពាក់ព័ន្ធការងារកំណែទម្រង់ការប្រឡងប្រជែងជ្រើសរើសមន្ត្រី ខណៈក្រសួងប្តេជ្ញាចិត្តបន្តបេសកកម្មមួយនេះឱ្យបានល្អ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ បានប្រកាសស្វាគមន៍មតិសាធារណៈពាក់ព័ន្ធការងារកំណែទម្រង់ការប្រឡងប្រជែងជ្រើសរើសមន្ត្រី ខណៈក្រសួងប្តេជ្ញាចិត្តបន្តបេសកកម្មមួយនេះឱ្យបានល្អ។

ឯកឧត្តមបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្នុងនាមគណៈកម្មការរៀបចំការប្រឡងប្រជែង ក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ គឺបានតាមដានដោយយកចិត្តទុក ហើយក៏បានផ្តល់តម្លៃខ្ពស់ចំពោះរាល់មតិយោបល់ជាសាធារណៈ ឬតាមការទាក់ទងមកផ្ទាល់ ឬតាមរយៈ comments តាមប្រព័ន្ធសង្គមមិនថាលើកនេះឬដំណាក់កាលកន្លងមកនោះទេ។
ឯកឧត្តមថ្លែងថា៖«ខ្ញុំពិតជាសូមអរគុណសម្រាប់មតិយោបល់ពាក់ព័ន្ធទៅលើការងារកំណែទម្រង់ និងជាពិសេសការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រី (ទាំងមន្ត្រីក្របខ័ណ្ឌ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) អនុលោមនិយាមនីតិវិធីប្រតិបត្តិថ្មី និងក្រោមអភិក្រមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។
ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាក្ដីសប្បាយរីករាយក៏ដូចជាការពេញចិត្តសម្រាប់អ្វីដែលយើងទាំងអស់គ្នាបាន បំពេញភារកិច្ចកន្លងមក ជាពិសេសពេល បានឃើញប្អូនៗជាយុវជន យុវនារី ដែលជាបេក្ខជនឆ្លងកាត់ការប្រឡង បានសម្រេចតាមបំណងប្រាថ្នារបស់ខ្លួន ដែលចង់ក្លាយជាមន្ត្រីរាជការទៅតាមក្រសួង ស្ថាប័នដែលបានដាក់ពាក្យប្រឡងកន្លងមក។
ឯកឧត្តមថ្លែងថា ក្រសួងមុខងារសាធារណៈ ប្តេជ្ញាចិត្តបន្តបេសកកម្មមួយនេះអោយបានល្អ ស្របតាមគោលការណ៍ជ្រើសរើសមន្រ្តីផ្អែកលើគោលការណ៍ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព»ក៏ដូចជាដើម្បីជាការផ្តល់ឱកាសអោយបានស្មើៗគ្នា និងឱកាសច្រើនដង ក្នុងការប្រឡងប្រជែង អោយក្លាយជាមន្ត្រីរាជការស៊ីវិល៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព