ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងបរិស្ថាន ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធពង្រឹងការអនុវត្តឱ្យបានកាន់តែល្អលើមុខងារវិស័យបរិស្ថាន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់ គ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីភាពស្អាត ដោយធ្វើការទប់ស្កាត់ការបំពុលបរិស្ថាន នៅលើដី ក្នុងទឹក និងលើមេឃ ពិសេសសម្រេចឱ្យបានជោគជ័យដ៏ឧត្តុង្គឧត្តម បង្កើនគម្របបៃតង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សេដ្ឋកិច្ចបៃតង និងការសម្រេចគោលដៅកម្ពុជាគឺ «ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០»។
ឯកឧត្តមបណ្ឌិតជ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តមុខងារវិស័យបរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិត បានឱ្យដឹងថា កន្លងមកនេះ ចលនាស្អាតរបស់ប្រជាពលរដ្ឋជាង ១៣លាននាក់ បានបង្ហាញនូវឥរិយាបថវិជ្ជមានឈានទៅភាពជោគជ័យប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិក ដើម្បីធានាការរស់នៅរបស់ប្រជាពលរដ្ឋ មានបរិស្ថានស្អាត មានការអភិវឌ្ឍប្របដោយចីរភាព។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានបង្ហាញពីផែនការសកម្មភាព ការរៀបចំតំបន់កោះស្រឡៅ នៅក្នុងខេត្តកោះកុង ជាកោះអព្យាក្រឹតកាបូននៅឆ្នាំ២០២៦ខាងមុខ ខណៈក្រសួងបរិស្ថានបានសិក្សារួចហើយ និងគ្រោងដាក់ចេញផែនការសកម្មភាព សំខាន់ៗ ដូចជាផ្តល់អំពូលសូឡា ជូនប្រជាពលរដ្ឋប្រើប្រាស់ ជំរុញសកម្មភាពកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ផ្តល់ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ក្នុងការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ផ្តល់ឡដុតសំរាមដើរដោយថាមពលពន្លឺព្រះអាទិត្យ និងជំរុញការថែរក្សា និងដាំស្តារព្រៃកោងការ ដែលជាសម្បត្តិធម្មជាតិ ជួយឱ្យតំបន់មានភាពស្រស់ស្អាត ជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងជាជម្រកនៃធនធានធម្មជាតិយ៉ាងសំខាន់។
សូមបញ្ជាក់ថា ស្របជាមួយនឹងការធ្វើកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ក្រសួងបរិស្ថាន បានផ្ទេរមុខងារចំនួន ៥ និងមុខងាររងចំនួន ៦ និងសកម្មភាពចំនួន២៦ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន៖ ១. ការងាររដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ២. ការងារសហគមន៍មូលដ្ឋាន ៣. កិច្ចគាំពារបរិស្ថាន (ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ការគ្រប់គ្រងប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់) ៤. ការងារចំណេះដឹង និងព័ត៌មានបរិស្ថាន និង៥. ការអភិវឌ្ឍដោយចីរភាព៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព