ព័ត៌មាន
អ្នកភូមិព្រៃចាន់រំពឹងថា ព្រំដែននឹងវិលត្រឡប់ទៅប្រក្រតីភាពឡើងវិញ ដើម្បីប្រករបរចិញ្ចឹមជីវិត ខណៈសព្វថ្ងៃរស់ពឹកផ្អែកទៅលើតែជំនួយ
បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យ បានបង្ហាញក្តីរំពឹងថា ស្ថានភាពនៅព្រំដែននឹងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ដើម្បីមានឱកាសប្រកបមុខរបរចិញ្ចឹមជីវិត ខណៈសព្វថ្ងៃពួកគាត់រស់បានពឹកផ្អែកទៅលើតែជំនួយមនុស្សធម៌ពីសប្បុរសជននានា។
តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ បានលើកឡើងថា ថ្ងៃនេះស្ថានភាពនៅភូមិរបស់គាត់មាន លក្ខណៈធម្មតា ប៉ុន្តែទោះបីជាយ៉ាងណាពួកគាត់នៅតែចង់ឲ្យស្ថានភាពដូចដើមឡើងវិញ ស្របទៅតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃ ដែលបានប្រព្រឹត្តទៅកាលពីកន្លងទៅនេះ។
ក្រោយពីមានសេចក្តីថ្លែងការណ៍រួមស្តីពី សន្តិភាពទីក្រុងកូឡាឡាំពួររវាងកម្ពុជា និងថៃ ដែលមាននាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិកធ្វើជាសាក្សីនោះ បងប្អូនប្រជា ពលរដ្ឋរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្ហាញក្តីរំពឹង យ៉ាងខ្លាំងថា សន្តិភាពនៅភូមិរបស់ពួកគាត់ ក៏ដូចជានៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និង ថៃនឹងវិលទៅរកភាពដើមវិញឆាប់ៗនេះ ហើយមួយវិញទៀតពួកគាត់ក៏បានរស់នៅស្រុកស្រួល លែងភ័យខ្លាចបន្តទៀតផងដែរ៕ អត្ថបទ៖បាន ចក់






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព