ព័ត៌មាន
ឯកឧត្តម ឆាយ ឬទ្ធីសែន អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ និងជីកអណ្តូងទឹក ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តបាត់ដំបង
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាសមាជិកគណៈអចិន្រ្តៃយ៍ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងមានការចូលរួមពី ឯកឧត្តម គង់ កន្នារតន៍ នាយកខុទ្ទកាល័យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម និងជាសមាជិកអចិន្រៃ្តយ៍ អ.ន.ក, មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ក្រុមការងារ អ.ន.ក ខេត្ត, អាជ្ញាធរស្រុក ឃុំ និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យរៀបចំស្ថាបនាផ្លូវ ព្រមទាំងជីកអណ្តូងទឹកជូនអតីតយុទ្ធជន និងនិវត្តជន ស្ថិតនៅភូមិគោករកា ឃុំដូនបារ និងភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
នាឱកាសនោះ ឯកឧត្តម ឆាយ ឬទ្ធីសែន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងដីសម្បទានសង្គមកិច្ចកម្ពុជា ខេត្តបាត់ដំបង ចំនួន ២ទីតាំង ដូចខាងក្រោម៖
ទីតាំងទី១ ដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិឆករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលកំពុងអនុវត្តគម្រោងសាងសង់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ១៦០ខ្នង ។ ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជន កំពុងសាងសង់ផ្លូវក្រាលល្បាយក្រួស ១ខ្សែ មាន ៨កំណាត់ សរុបប្រវែង ៩,៥៧គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន ២កន្លែង លូមូលមុខមួយចំនួន ៣កន្លែង ព្រមទាំងមានស្លាកសញ្ញាចរាចរណ៍ និងស្លាកឈ្មោះផ្លូវមួយចំនួនផងដែរ ។
ទីតាំងទី២ ដីម្បទានសង្គមកិច្ច ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលកំពុងអនុវត្តគម្រោងសាងសង់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ៣០០ខ្នង លើផ្ទៃដីសរុប ១៦ ៣០៤ ៨៥៤ ម៉ែត្រការ៉េ ។ ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនចូលរួមចំណែកសាងសង់អណ្តូងស្នប់អាហ្វ្រីដេវ ចំនួន ២៥ អណ្តូង ជូនគ្រួសារអតីតយុទ្ធជនចំនួន ៣០០ គ្រួសារ ក្នុងជំហានទី១។
ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យវឌ្ឍនភាពការងារនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល នាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនគ្រួសារអតីតគ្រួសារយុទ្ធជនដែលបានរស់នៅទីនោះផងដែរ៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព