ព័ត៌មាន
កាកបាទក្រហមខណ្ឌ៧មករា ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៨០គ្រួសារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌ៧មករា និងលោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌ បានដឹកនាំចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ផ្តល់ជូនដល់ប្រជាពលរដ្ឋ ចំនួន៨០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងមូលដ្ឋានសង្កាត់ទាំង០៨ ខណ្ឌ៧មករា។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករានិងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ព្រមទាំងបានគូសបញ្ជាក់ថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
លោកអភិបាលបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្វះខាតក្នុងមូលដ្ឋានមិនមែនមានតែ ៨០គ្រួសារនោះទេគឺមានច្រើន ដូច្នេះនឹងជួបសំណេះសំណាល ជាបន្តបន្ទាប់ទៀតជាមួយបងប្អូនប្រជាពលរដ្ឋ។
ជាក់ស្តែង ដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វី ទាំងអស់ ហើយលោកក៏បានផ្ដាំផ្ញើដល់លោកយាយលោកតាបងប្អូនទាំងអស់ឲ្យរក្សានូវអនាម័យល្អ ផឹកស្អាត ហូបស្អាត រស់នៅស្អាត នឹងខិតខំបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗ ដើម្បីទ្រទ្រង់គ្រួសារឲ្យល្អប្រសើរឡើង។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ៧មករា បានផ្តល់អំណោយជាស្បៀងអាហារ ក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ , ទឹកត្រី , ទឹកស៊ីអ៊ីវ, ត្រីខ , មី , ទឹកសុទ្ធ , ទឹកដោះគោ និងថវិការឧបត្ថម្ភមួយចំនួនទៀតផងដែរ ដើម្បីសម្រាប់ជាការបន្តផ្គត់ផ្គត់ជីវភាពមួយរយះពេល៕ អត្ថបទ៖ កុម្ភៈ









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព