ព័ត៌មាន
សម្តេចប្រធានរដ្ឋសភាអញ្ជើញបន្តដំណើរទៅដល់ប្រទេសបារំាងដើម្បីចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨
ភ្នំពេញ៖ ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី វេលាម៉ោង១៦:៨នាទី ម៉ោងនៅទីក្រុងប៉ារីស ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ត្រូវនឹងម៉ោង២២:០៥នាទី ម៉ោងនៅប្រទេសកម្ពុជា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដល់សាធារណរដ្ឋបារំាង ដោយសុវត្ថិភាព ដើម្បីចូលរួម វេទិកាសន្តិភាពប៉ារីសលើកទី ៨ (8th Edition of the Paris Peace Forum) នៅទីក្រុងប៉ារីស ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៩និង៣០ ខែតុលា ឆ្នាំ២០២៥។
អញ្ជើញទទួលដំណើរគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងប៉ារីស មានវត្តមាន ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងសហការី ។
ក្រោយអញ្ជើញដល់ទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី២៩ តុលាស្អែក សម្តេចប្រធានរដ្ឋសភានឹងចូលរួមវេទិកាសន្តិភាពប៉ារីស លើកទី១៦ តាមកម្មវិធីជាបន្តបន្ទាប់។ នៅក្នុងនោះសម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញឡើងថ្លែងសុន្ទរកថាចំនួនបីលើកដាច់ដោយឡែកពីគ្នាមាន រួមមាន ១) ថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមមូលបទ «សម្ព័ន្ធភាពថ្មី ដើម្បីសន្តិភាព មនុស្ស និងភពផែនដី» ២) កិច្ចពិភាក្សាតុមូល ស្តីពី «ចំពោះមុខការបែកបាក់៖ អធិបតេយ្យភាពក្នុងសណ្តាប់ធ្នាប់ពិភពលោកដែលមានការបែកខ្ញែក» និងទី ៣) កិច្ចពិភាក្សា «ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី»។
ក្រៅពីនេះ សម្តេចរដ្ឋសភាធិបតី គ្រោងជួបជាមួយថ្នាក់គណៈប្រតិភូបណ្តាប្រទេសនិងដៃគូអភិវឌ្ឍន៍នានា រួមទំាងលោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំងផង ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីទំាងក្របខ័ណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដែលជាបុរេសកម្មនៃវិស័យការទូតសភាកម្ពុជា ក្នុងការស្វែងរកផលប្រយោជ៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ ផងដែរ៕




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព