ព័ត៌មាន
មន្រី្តជាន់ខ្ពស់វប្បធម៌ ចាត់ទុកការបណ្តុះបណ្តាលជំនាញភាពយន្ត គឺជាយន្តការគន្លឹះ និងអាទិភាពដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស
ភ្នំពេញ ៖ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចាត់ទុកការបណ្តុះបណ្តាលជំនាញភាពយន្ត គឺជាយន្តការគន្លឹះនិងអាទិភាពដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស សំដៅរួមចំណែកអភិវឌ្ឍឧស្សាហកម្មភាពយន្តប្រកបដោយប្រសិទ្ធភាពនិងនិរន្តភាព ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងផែនការយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការពង្រឹង និងពង្រីកការអប់រំ និងការបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ ព្រមទាំងលើកស្ទួយឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ឯកឧត្តម បន្តថា ភាពយន្ត មានអត្ថន័យលើសពីការកម្សាន្ត ហើយជាស្ពានក្នុងការចម្លង ផ្សព្វផ្សាយនូវព័ត៌មាន សិល្បៈ វប្បធម៌ ដ៏មានឥទ្ធិពល និងភាពប្រទាក់ក្រឡាយ៉ាងសំខាន់នឹងវិស័យទេសចរណ៍។ តាមរយៈការសិក្សា ជាច្រើនបានបង្ហាញអំពីអត្ថប្រយោជន៍ នៃការថតភាពយន្តដែលផ្តល់ផលវិជ្ជមានដល់វិស័យទេសចរណ៍។យោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌល Thomson Holiday បានឲ្យដឹងថា ប្រជាជនអង់គ្លេសជាង ៨០% រៀបចំ គម្រោងធ្វើដំណើរកម្សាន្តតាមរយៈរូបភាព ដែលពួកគេបានទស្សនាលើផ្ទាំងសំពត់ស នៃរោងភាពយន្ត ឬ តាម កញ្ចក់ទូរទស្សន៍។ ជាមួយនេះ មានប្រជាជនម្នាក់ក្នុងចំណោម៥នាក់ ដែលបានសម្រេចចិត្តជ្រើសរើសទីតាំង ថតភាពយន្តជាទិសដៅចម្បង ដែលជំរុញចិត្តឲ្យមានការធ្វើដំណើរកម្សាន្ត។ ក្នុងន័យនេះ ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត និង ក្រុមប្រឹក្សាភិបាលស្រាវជ្រាវទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលបានឧបត្ថម្ភគាំទ្រដល់វគ្គបណ្តុះបណ្តាលនាឆ្នាំនេះ។
ក្នុងនាម លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ឯក ប៊ុនថា សូមសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថត ភាពយន្ត, Cine-Hub, Cine-Studio ដែលសហការរៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជាជំនាន់ទី៨ ឆ្នាំ២០២៥ប្រកបដោយជោគជ័យ និងសូមថ្លែងអំណរគុណចំពោះដៃគូសហការនានា ដែលបានជួយឧបត្ថម្ភ គាំទ្រ និងចូលរួមជំរុញឱ្យការរៀបចំវគ្គបណ្តុះបណ្តាលនេះ សម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលនេះ សហការរៀបចំដោយនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ជាមួយនឹង Cine-Hub និង Cine-Studio ព្រមទាំងមានការចូលរួមឧបត្ថម្ភគាំទ្រដៃគូសហការជាច្រើន ជាពិសេសក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត និងក្រុមប្រឹក្សាភិបាលស្រាវជ្រាវទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដែលបានសម្របសម្រួល និងឧបត្ថម្ភដល់ដំណើរការថតស្នាដៃភាពយន្តទាំង២ចំណងជើងនេះ នៅលើទឹកនៃខេត្តកំពត ដែលជាខេត្តពោពេញដោយសក្តានុពលនៃរមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ និងជាយុទ្ធសាស្រ្តថ្មីមួយក្នុងការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិឲ្យទៅទស្សនាកំពតកាន់តែមានចំនួនច្រើនឡើង។
សិក្ខាកាម ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាល ក្នុងរយៈពេល០៣ខែកន្លងមកនេះ ពិតជាបានខិតខំប្រឹងប្រែង ទទួលការមើលថែ ចង្អុលបង្ហាញផ្លូវពីលោកគ្រូ អ្នកគ្រូជំនាញ ពិសេសសិក្ខាកាមគ្រប់គ្នា ពិតជាទទួលបានបទពិសោធជាច្រើន និងបង្កើតស្នាដៃ តែងនិពន្ធសាច់រឿង។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ យើងនឹងប្តេជ្ញាចិត្តព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតលើវិស័យភាពយន្ត។
សូមជម្រាបជូនថា ការថ្លែងរបស់ឯកឧត្តម ឯក ប៊ុនថា យ៉ាងដូច្នេះ ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលជំនាញភាពយន្តខ្លីកម្ពុជា ជំនាន់ទី៨ ឆ្នាំ២០២៥ (Cambodia Film Lab) និងប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម និងចាក់បញ្ចាំងស្នាដៃភាពយន្តខ្លីចំនួន០២ចំណងជើង ដែលផលិតដោយសិក្ខាកាមក្នុងកម្មវិធីបណ្តុះបណ្តាលនាឆ្នាំនេះ, នាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ មន្រ្តីរាជការ ដៃគូសហការឧបត្ថម្ភ លោកគ្រូ អ្នកគ្រូឧទ្ទេស សិក្ខាកាម និងប្អូនៗយុវជនប្រមាណ ១៨០នាក់៕
អត្ថបទ រដ្ឋ



















-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន5 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
ព័ត៌មាន4 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
កីឡា5 days agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley