ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល ឆ្លៀតថ្ងៃសម្រាកបុណ្យជាតិ ចុះពិនិត្យមណ្ឌលសុខភាព ដោយពុំជូនដំណឹងជាមុន
ឆ្លៀតថ្ងៃឈប់សម្រាកបុណ្យជាតិអបអរ ព្រះរាជពិធីខួបលើកទី២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែតុលា នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យមណ្ឌលសុខភាពវិហារសួគ៌ ដោយពុំមានការជូនដំណឹងជាមុន ដែលការចុះនេះបានអនុញ្ញាតឱ្យធ្វើការវាយតម្លៃដោយផ្ទាល់លើគុណភាពសេវាសុខាភិបាលបម្រើជូនប្រជាពលរដ្ឋក្នុងតំបន់។
ការវាយតម្លៃនោះ មានចំណុចកត់សម្គាល់មួយចំនួន៖
– ការទទួលអ្នកជំងឺ៖ ទទួលបានការពេញចិត្ត ដោយមានស្មារតីសហការល្អ និងអាកប្បកិរិយារួសរាយរាក់ទាក់ល្អ។
– ការត្រួតពិនិត្យ និងព្យាបាលជំងឺ៖ បានអនុវត្តទាន់ពេលវេលា បង្ហាញពីការខិតខំរបស់បុគ្គលិកសុខាភិបាល។
– ការទុកដាក់ថ្នាំសង្កូវ និងសម្ភារៈពេទ្យ៖ មានកម្រិតមធ្យម ត្រូវការការរៀបចំ និងតាមដានប្រសើរជាងមុន។
– ភាពស្អាត និងអនាម័យ៖ ត្រូវការកែលម្អអោយបានប្រសើរឡើង។
ក្រុមការងារនៃមណ្ឌលសុខភាព ដឹកនាំដោយប្រធានមណ្ឌល បានទទួលយកការកែលម្អ និងប្តេជ្ញាចិត្តពង្រឹងការខិតខំប្រឹងប្រែង ដើម្បីធានាបាននូវបរិស្ថានផាសុខភាព អនាម័យ សុវត្ថិភាព ក្នុងការបម្រើសេវាសុខាភិបាលដែលមានគុណភាពជូនប្រជាពលរដ្ឋអោយបានទូលាយក្នុងមូលដ្ឋាន។
ការចុះពិនិត្យនេះក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ នៃក្រសួងសុខាភិបាលក្នុងការពង្រឹងអភិបាលកិច្ច លើទីលានអនុវត្ត ការស្តាប់ពីក្រុមការងារមូលដ្ឋាន ការគាំទ្រចំពោះបុគ្គលិកសុខាភិបាលក្នុងសហគមន៍ និងធានាថាប្រជាពលរដ្ឋគ្រប់រូប ទោះនៅទីណាក៏ដោយ ទទួលបានសេវាសុខាភិបាលសមរម្យ និងប្រសើរឡើង ព្រមទាំងរស់នៅដោយសុខដុម។
គួរបញ្ជាក់ថា សាររបស់ប្រធានស្ថាប័នសុខាភិបាលជូនចំពោះមូលដ្ឋានសុខាភិបាលគ្រប់ឃុំទូទាំងប្រទេស៖
“ការកែលម្អគុណភាពសេវាសុខាភិបាលត្រូវការភាពម៉ត់ចត់ សេចក្តីថ្លៃថ្នូរ និងការគោរពតាមស្តង់ដារបច្ចេកទេស និងអនាម័យ។ មណ្ឌលសុខភាពនីមួយៗត្រូវក្លាយជាគំរូនៃការជឿទុកចិត្តសម្រាប់ប្រជាពលរដ្ឋ”៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព