ព័ត៌មាន
ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជា ចំនួន៤ នឹងចូលរួមក្នុងកម្មវិធី Silicon Valley Summit 2025 នៅ អាម៉េរិក
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សូមអបអរសាទរដល់ Bamnang Academy, BookMeBus, Salatech និង Finluy ដែលត្រូវបានជ្រើសរើសដោយ មជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ជាតំណាងឱ្យប្រទេសកម្ពុជា ចូលរួមក្នុងកម្មវិធី Silicon Valley Summit 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាល Plug and Play ទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។ ការជ្រើសរើសនេះ ប្រព្រឹត្តទៅបន្ទាប់ពីការធ្វើបទបង្ហាញគម្រោងទាក់ទាញការវិនិយោគ (Pitching) ដោយ Plug and Play ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសសិង្ហបុរី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបង្ហាញចំណាប់អារម្មណ៍ទាំងមោទនភាពថា “ការចូលរួមរបស់ Bamnang Academy, BookMeBus, Salatech និង Finluy ជាតំណាងកម្ពុជានៅក្នុងវេទិកាធុរកិច្ចថ្មីឌីជីថល អន្តរជាតិ Plug and Play ស្ដែងឱ្យឃើញពីលទ្ធផលនៃកិច្ចខិតខំរបស់គ្រប់ភាគគីពាក់ព័ន្ធក្នុងការកសាងបរិយាកាសអំណោយផលសម្រាប់អ្នកមានសមត្ថភាពក្នុងការចាប់ឱកាសរីកចម្រើន ទាំងក្នុងស្រុក និងសកលលោក។
ការទទួលស្គាល់នេះគឺជាសមិទ្ធផលដ៏សំខាន់ សម្រាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជាដែលកំពុងរីកចម្រើន និងឆ្លុះបញ្ចាំងពីសមត្ថភាពលេចធ្លោរបស់ធុរជនកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់ធុរកិច្ចថ្មីឌីជីថល ទាំង ៤ ទទួលបានជោគជ័យបន្តបន្ទាប់ទៀតក្នុងការទទួលបានការវិនិយោគិន និងគន្លឹះល្អៗពីថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ នៅ Silicon Valley។”
គួរបញ្ជាក់ថា
– Bamnang Academy ត្រូវបានបង្កើតដោយ អតីតនិស្សិត ៣នាក់ ដែលរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងនៅសហរដ្ឋអាមេរិក។
– BookMeBus ត្រូវបានបង្កើតដោយ លោក ជា ឡង់ដា
– Salatech ត្រូវបានបង្កើតដោយ លោក សុខ លាភ
– FinLuy ត្រូវបានបង្កើតដោយ លោក Gupta Niraj។










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព