ព័ត៌មាន
នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរជាង ១.០០០នាក់ ចូលសំចតធ្វើទស្សនកិច្ចនៅកម្ពុជា
នាវាទេសចរណ៍បរទេស ១ គ្រឿង ឈ្មោះ VIKING VENUS សញ្ជាតិ NORWAY ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ១.២៧១នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ១យប់ ពីរថ្ងៃ ។
នាយនាវីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស.) ប្រាប់ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចអន្តរជាតិ នាវាទេសចរណ៍បរទេស ឈ្មោះ VIKING VENUS សញ្ជាតិ NORWAY ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ក្នុងនោះ មានភ្ញៀវទេសចរ ៨០៨នាក់ និងនាវិកចំនួន ៤៦៣នាក់ (៤០សញ្ជាតិ) ។ ចំនួនភ្ញៀវដែលមានច្រើនជាងគេ សញ្ជាតិអាមេរិកកាំង ៦៧១នាក់ និង កាណាដា ៥៨នាក់។ ក្នុងដំណើរទស្សនកិច្ចអន្តរជាតិ នាវានេះ បានធ្វើដំណើរមកពីប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបន្តដំណើរទស្សនកិច្ចទៅប្រទេសថៃ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព