ព័ត៌មាន
អ្នកនាំពាក្យឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិតរបស់កាសែត The Nation ថៃ ពាក់ព័ន្ធនឹងសកម្មភាពគណៈប្រតិភូព្រឹទ្ធសភាកម្ពុជានៅសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១
ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិតរបស់កាសែត The Nation ប្រទេសថៃ ពាក់ព័ន្ធនឹងសកម្មភាពរបស់គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១ ជាពិសេសនៅក្នុងអត្ថបទរបស់ពួកគេចុះថ្ងៃ ទី២៩ ខែតុលា ឆ្នាំ២០២៥ ដែលមានចំណងជើងថា «លោកជំទាវ ឃួន សុដារី នាំមុខ លោក វ៉ាន់មូហាម៉ាត់ន័រ ម៉ាក់ថា នៅប្រទេសហុងគ្រី សម្រាប់ការពិភាក្សាលើកិច្ចព្រមព្រៀងសន្តិភាព»។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសពត៌មានចុះថ្ងៃទី២៩ ខែតុលានេះ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា សម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការបន្តចុះផ្សាយនូវព័ត៌មានដែលប្រឌិត និងបំភាន់ដោយកាសែត The Nation របស់ប្រទេសថៃពាក់ព័ន្ធ នឹងសកម្មភាពរបស់គណៈប្រតិភូព្រឹទ្ធសភាកម្ពុជានៅសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១ ជាពិសេសនៅក្នុងអត្ថបទរបស់ខ្លួនចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដែលមានចំណងជើងថា «លោកជំទាវ យួន សុដារី នាំមុខលោក វ៉ាន់មូហាម៉ាត់ន័រ ម៉ាក់ថា នៅប្រទេសហុងគ្រី សម្រាប់ការពិភាក្សាលើកិច្ចព្រមព្រៀងសន្តិភាព»។ អត្ថបទនេះមិនត្រឹមតែបំភ្លៃការពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីកង្វះការយល់ដឹង – ឬការបកស្រាយខុសដោយចេតនា អំពីនីតិវិធីផ្លូវការ និងឯកសារនានារបស់សន្និបាត IPU ផងដែរ។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបង្ហាញការគួរឱ្យសោកស្តាយដែលកាសែត The Nation ជាថ្មីម្តងទៀតចាត់ទុកសេចក្តី សម្រេចរបស់ IPU ដែលទើបនឹងអនុម័តថ្មីៗនេះថាជា “សេចក្តីសម្រេចចិត្តរបស់ថៃ»។ តាមការពិត សេចក្តីសម្រេចស្តីពី «សកម្មភាពសភាប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសសាយប័រ និងការគំរាមកំហែង គ្រប់ទម្រង់ ចំពោះលទ្ធិប្រជាធិបតេយ្យ និងសន្តិសុខមនុស្ស» ត្រូវបានផ្តួចផ្តើមរួមគ្នាដោយប្រទេសជា ច្រើនរួមមាន ថៃ អាហ្សង់ទីន ឈីលី ប៉ូឡូញ និងស៊ុយអែត ដោយមានការគាំទ្រពីក្រុមប្រទេសមកពី តំបន់ពីរផ្សេងទៀត។ មកដល់ចំណុចនេះ ប្រទេសទាំងអស់ដែលបានចូលរួមក្នុងការតាក់តែងសេចក្តី ព្រាងសេចក្តីសម្រេចចិត្តរួមទាំងកម្ពុជាផងដែរ អាចស្គាល់បានយ៉ាងច្បាស់ពីចេតនាអាក្រក់នៅពីក្រោយសារបង្កាច់បង្អួចរបស់សារព័ត៌មាន The Nation។ ការបកស្រាយខុសឆ្គងនៃឯកសារនេះបង្ហាញថា អ្នកនិពន្ធមិនបានយល់ពីអត្ថបទផ្លូវការនៃសេចក្តីសម្រេចចិត្ត ឬបានបំភ្លៃអត្ថន័យដោយចេតនា ដើម្បីបំភាន់អ្នកអាន ដែលការណ៍នេះបង្កឱ្យមានការសង្ស័យថាតើរបាយការណ៍របស់សារពត៌មាន The Nation បែបនេះបណ្តាលមកពីចំណេះដឹងភាសាអង់គ្លេសនៅទន់ខ្សោយ ឬជាចេតនាដើម្បីបំភ្លៃការពិត។
ផ្ទុអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបញ្ជាក់ថា យស្រឡះខុសពីការអះអាងរបស់កាសែត The Nation ដែលថា កម្ពុជាបានព្យាយាមរារាំងសេចក្តីសម្រេច ឬគ្រប់គ្រងសមាជិកភាពគណៈកម្មការ, កំណត់ត្រានៃកិច្ចដំណើរការរបស់សហភាព អន្តរសភា (IPU) បង្ហាញយ៉ាងច្បាស់អំពីការចូលរួមប្រកបដោយស្ថាបនា និងតម្លាភាពរបស់កម្ពុជាដែល អនុលោមយ៉ាងពេញលេញតាមនីតិវិធីរបស់ IPU និង ដោយមានការមូលមតិគ្នាជាឯកច្ឆ័ន្ធពីក្រុម ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ឬមានចុះ អ្នកសរសេរអត្ថបទលើបញ្ហានេះរបស់កាសែតខាងលើហាក់បីដូចជាមើលមិនឃើញ ចេតនាមិនមើលការពិតដែលបានលាតត្រដាងនៅក្នុងសេចក្តីបំភ្លឺផ្លូវការរបស់គណៈប្រតិភូកម្ពុជា ផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដែលបានគូសបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីសកម្ម និង ប្រកបដោយការទទួលខុសត្រូវ របស់គណៈប្រតិភូកម្ពុជានៅក្នុងដំណើរការទាំងមូលនៃការអនុម័ត របៀបវារៈបន្ទាន់ និងសេចក្តីសម្រេចចុងក្រោយ។ គណៈប្រតិភូកម្ពុជាបានអនុវត្តការងារប្រកបដោយ វិជ្ជាជីវៈ និងស្មោះត្រង់ ដោយសហការជាមួយគ្រប់ដៃគូទាំងអស់ ដើម្បីពង្រឹងការឆ្លើយតបរួមជាសកល ចំពោះឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងការឆបោកតាមប្រព័ន្ធអនឡាញ។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានចាត់ទុកការលើកឡើងរបស់កាសែត The Nation ពាក់ព័ន្ធនឹងជំនួបរវាង គណៈប្រតិភូកម្ពុជាជាមួយ លោក Martin Chungong អគ្គលេខាធិការ IPU បង្កជាការភ័ន្តច្រឡំ។ ជំនួបនេះពិតជាមានមែន ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាង IPU និងសភាកម្ពុជា ព្រម ទាំងដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃព័ត៌មានក្លែងក្លាយ និងការបំភ្លៃព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយ ដូចអ្វីដែល ហើយអ្វីដែលជាក់លាក់នោះគឺអំពីការរាយការណ៍ព័ត៌មានដែលគ្មានការទទួលខុសត្រូវ កាសែត The Nation នៅតែបន្តផ្សាយនេះឯង។ ជាការក្រើនរំលឹក និងបញ្ជាក់ម្តងទៀត គណៈប្រតិភូ កម្ពុជា មិនដែលបានស្នើសុំឱ្យមានជំនួបណាមួយជាមួយគណៈប្រតិភូថៃទេ ដោយហេតុថាមិនមានអ្វី ត្រូវពិភាក្សាជាមួយ ហើយក៏គ្មានអាណត្តិដើម្បីជួបពិភាក្សានោះដែរ។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបញ្ជាក់បន្ថែមថា តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតជាបន្តបន្ទាប់ សារព័ត៌មាន The Nation បានបំផ្លាញ តម្លៃនៃសច្ចភាព ការសន្ទនា និងសន្តិភាព ដែលទាំងប្រទេសកម្ពុជា និងប្រទេសថៃ បានអះអាងថាជា គុណតម្លៃដែលប្រទេសទាំងពីរប្រកាន់ខ្ជាប់ ដូចដែលបានបង្ហាញឱ្យឃើញតាមរយៈការចុះហត្ថលេខា រវាងប្រទេសទាំងពីរ កម្ពុជា និងថៃ លើសេចក្តីប្រកាសរួមនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូ ឡាឡាំពួរ។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាផ្តល់តម្លៃដល់សារព័ត៌មានសេរី និងមានទំនួលខុសត្រូវ ប៉ុន្តែសេរីភាពសារព័ត៌មានមិន មានន័យថាជាសេរីភាពក្នុងការប្រឌិតរឿងនោះទេ។ គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ជា ថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសច្ចភាព ការគោរពគ្នាទៅវិញទៅមក និងចំពោះសន្តិភាពនិងកិច្ច សហប្រតិបត្តិការក្នុងតំបន់៕




-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន3 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន5 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន5 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន6 days agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស
-
ព័ត៌មាន6 days agoកម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្ដិសុខតាមព្រំដែន ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី