ព័ត៌មាន
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរបុរសជាតិ និងយុទ្ធជនពលីដើម្បីបុព្វហេតុជាតិ របស់ប្រទេសអាស៊ែបៃហ្សង់
ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមសន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងគណៈប្រតិភូសភាជាច្រើនផ្សេងទៀត បានអញ្ជើញដាក់កម្រងផ្កាគោរពវិញាណក្ខន្ធ ឯកឧត្តម Heydar Aliyev ដែលជាវីរបុរសជាតិ និងយុទ្ធជនដែលបានធ្វើពលីកម្មដើម្បីបុព្វហេតុជាតិ។
ពិធីដាក់កម្រងផ្កា និងគោរពវិញាណក្ខន្ធនេះ បានប្រព្រឹត្តិទៅនៅទីតាំងបញ្ចុះសព្វរបស់អតីតប្រធានាធិបតី Haydar Aliyev និងវិមាននៃការចងចាំ Eternal Flame memorial monument។
គួររំលឹកថា អតីតប្រធានាធិបតី Haydar Aliyev ត្រូវបានចាត់ទុកជាឥស្សរជនជាតិដែលបានដឹកនាំតស៊ូទាមទារបានឯករាជ្យភាពពេញលេញសម្រាប់អាស៊ែបៃហ្សង់ និងជាអ្នកតាក់តែងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៥ សម្រាប់អាស៊ែបៃហ្សង់សម័យទំនើប ដែលបានប្រើប្រាស់រហូតដល់សព្វថ្ងៃ ដើម្បីបន្តធានាបានឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាធិបតេយ្យ សម្រាប់សាធារណរដ្ឋអាហ្សែបៃហ្សង់។
ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អនុប្រធានទី២ រដ្ឋសភា បានសម្តែងនូវគោរពយ៉ាងជ្រាលជ្រៅ ចំពោះវិញ្ញាណក្ខន្ធរបស់វីរជន និងវីរនារី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលបានពលីជីវិត ដើម្បីឯករាជ្យភាព និងសេរីភាពសម្រាប់ប្រជាជាតិទាំងមូល៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព