ព័ត៌មាន
រថយន្តដឹកដំឡូងមីមួយគ្រឿង បើកបរឆ្លងកាត់ស្ពានដែកបេឡេត៍បង្កឲ្យបាក់ស្ពាន នៅស្រុកស្នួល
រថយន្តធុនធំ ប្រភេទវេរអង ដឹកដំឡូងមីស្រស់មួយគ្រឿង បានបើកបរឆ្លងកាត់ស្ពានដែកបេឡេត៍ បណ្ដាលឱ្យស្ពានទាំងមូលបាក់ធ្លាក់ទាំងស្រុង ប្រវែង ៤៣ម៉ែត្រ ដែលធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ ត្រូវកាត់ផ្ដាច់ កកស្ទះ ទាំងស្រុង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង០០ព្រឹកថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៥ នៅចំណុចស្ពានឆ្លូង ស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា អ្នកបើកបររថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ដោយបន្សល់ទុកនូវរថយន្ត V1 ម៉ាក HYUNDAI ក្បាលសណ្តោងពណ៌ស និងរ៉ឺម៉កពណ៌ក្រហម មិនមានស្លាកលេខ។
ស្ពាននេះ ស្ថិតនៅជិតផ្សារ ១១៥ ក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយឆ្លងកាត់ ព្រែកឆ្លូង ដែលជាខ្សែផ្លូវដ៏សំខាន់សម្រាប់សម្រួលចរាចរណ៍របស់ប្រជា ពលរដ្ឋក្នុងតំបន់ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ទៅមក។
យោងតាមប្រភពព័ត៌មាន និងការសន្និដ្ឋានបឋម ហេតុការណ៍បាក់ស្ពាននេះ គឺបណ្ដាល មកពីការបើកបរឆ្លងកាត់របស់រថយន្តខ្នាតយក្សដឹកដំឡូងដែលផ្ទុកលើសទម្ងន់។
បច្ចុប្បន្ន ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានសហការជាមួយ រដ្ឋបាលស្រុកស្នួល កម្លាំងអធិការស្រុកស្នួល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុងចុះសម្រួលស្ថានការណ៍នៅទីតាំងកើតហេតុ និងចាត់ចែងតាមនីតិវិធីច្បាប់ ដើម្បីរៀបចំដោះស្រាយបញ្ហាការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ៕ ដោយ សេង ម័រ





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព