ព័ត៌មាន
អ្នកភូមិព្រៃចាន់ និងភូមិជោគជ័យ មានទំនុកចិត្តខ្ពស់ចំពោះដំណោះស្រាយរបស់រាជរដ្ឋាភិបាលលើបញ្ហាព្រំដែន
បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្ហាញនូវទំនុកចិត្តខ្ពស់ចំពោះដំណោះស្រាយរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ខណៈបច្ចុប្បន្នពួកគាត់មានអារម្មណ៍ធូរស្រាលជាងមុនបន្តិច ក្រោយមានសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពកូឡាឡាំពួ រវាងកម្ពុជា និងថៃនោះ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះបង ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ និងភូមិជោគជ័យ បានបង្ហាញនូវអារម្មណ៍ដូចៗគ្នាថា ពួកគាត់រំពឹងថាបញ្ហាព្រំដែនរវាងកម្ពុជា និងថៃនឹងវិលទៅរកប្រក្រតីដើមវិញនាពេលឆាប់ៗ ដើម្បីឲ្យពួកគាត់មានឱកាសប្រកបមុខរបរចិញ្ចឹមជីវិតប្រកបដោយសុវត្ថិភាព និងទំនុកចិត្តដូចកាលពីមុន ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ។
បើតាមការអះអាងរបស់បងប្អូនប្រជាពលរដ្ឋ នៅភូមិទាំងពីរខាងលើនេះ ក៏បានឲ្យដឹងផងដែរថា ប៉ុន្មានថ្ងៃមកនេះនៅភូមិរបស់ពួកគាត់មានសភាពស្ងប់ស្ងត់ និងការរស់នៅរបស់ពួកគាត់មានលក្ខណៈធូរស្រាល់បន្តិច ដោយមិនសូវមានការភិតភ័យ ក្រោយមានសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពកូឡាឡាំពួ រវាងកម្ពុជា និងថៃ ហើយពួកគាត់រំពឹងថាសេចក្តីថ្លែងការណ៍នេះនឹងធ្វើឲ្យពួកគាត់រស់នៅសុខសប្បាយ ដោយគ្មានការភ័យខ្លាច។
សូមបញ្ជាក់ថា នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានលក្ខណៈស្ងប់ស្ងាត់ ដោយគ្មានការរំខានណាមួយពីអ្នកជិតខាងដូចមុនកាលថ្ងៃនៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពី សន្តិភាព កូឡាឡាំពួ រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះដោយមាន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិកធ្វើជាសាក្សីនោះ៕អត្ថបទបាន ចក់






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព