ព័ត៌មាន
គណៈកម្មការ នីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា ជម្រុញឱ្យសាលាដំបូង និងសាលាឧទ្ទរណ៍ខេត្តព្រះសីហនុ ពង្រឹងវិស័យយុត្តិធម៌ឱ្យបានប្រសើរថែមទៀត
ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា នារសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥ នៅខេត្តព្រះសីហនុ អញ្ជើញចុះមកសិក្សាស្វែងយល់ការអនុវត្តច្បាប់របស់សាលាដំបូងនិងអយ្យការសាលាដំបូងខេត្តព្រះ សីហនុ ជាមួយ ឯកឧត្តម កោ វណ្ឌី ប្រធានតុលាការសាលាដំបូងខេត្តព្រះសីហនុ ។
ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានមាន ប្រសាសន៍ថា គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះមកកាន់សាលាដំបូងខេត្តព្រះសីហនុ នាពេលនេះ ក្នុងគោលបំណងស្វែង យល់ពីវិស័យយុត្តិធម៌ ការអនុវត្តច្បាប់របស់តុលាការ សាលាដំបូង ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និងស្តាប់នូវរបាយការណ៍ និងសំណូមពរផ្សេងៗ ពីសាលាដំបូងខេត្តព្រះសីហនុ ដើម្បីរួមគ្នាដោះ ស្រាយប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព។
ឯកឧត្តម កោ វណ្ឌី ប្រធានសាលា ដំបូងខេត្តព្រះសីហនុ បានមាន ប្រសាសន៍ថា សាលាដំបូងខេត្តបានយកចិត្តទុកដាក់ពិនិត្យចំណាត់ការលើសំណុំរឿងយុទ្ធនាការ (សំណុំរឿងព្រហ្មទណ្ឌ ដំណាក់កាលអយ្យការ, ស៊ើបសួរ, ជំនុំជម្រះ, និងស្រាយសំណុំរឿងរដ្ឋប្បវេណី) ក្នុង រយៈពេលចំនួន ៩ខែកន្លងមក (នព្វមាស) -ពិនិត្យតាមដានសំណុំរឿងអាទិភាពទាំង៤ រួមមាន÷
– (សំណុំរឿងគ្រឿងញៀន, សំណុំរឿងចរាចរណ៍, សំណុំរឿងអត្រានុកូលដ្ឋាន និងសំណុំរឿងពាក់ព័ន្ធក្មេងទំនើង) និងជាពិសេសបទល្មើស ការបោកប្រាស់តាមប្រព័ន្ធអ៊ិនធើណេត (Scams Online)។ ឯកឧត្តម បានបន្តថាសំណុំរឿងខាងលើត្រូវបានតុលាការនិងអយ្យការសាលាដំបូង បានខិត្តខំយកចិត្តទុកដោះស្រាយបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។
ដោយឡែកឯកឧត្តម សុខ កល្យាណ ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ និងឯកឧត្តម សរ យសថាវរៈ អគ្គព្រះរាជអាជ្ញា នៃមហា អយ្យការអមសាលាឧទ្ធរណ៍ព្រះ សីហនុ បានមានប្រសាសន៍ថា
តុលាការ និងអយ្យការសាលាឧទ្ទរ- ណ៍ខេត្តព្រះសីហនុបានចាត់តាំង ១-ក្រឡាបញ្ជីកម្មសិក្សាវគ្គពិសេស ចំនួន ១៩រូប តាមលិខិតបង្គាប់ការ លេខ: ២៧ កយ.បក/២៥ ចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ របស់ក្រ- សួងយុត្តិធម៌ ឱ្យទៅបំពេញការិយកម្មតាមបន្ទប់ ចៅក្រម
ព្រះរាជអាជ្ញា នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុមាន÷
២. ការពង្រឹងសមត្ថភាពជំនាញបច្ចេកទេស និងការអភិវឌ្ឍន៍ចំណេះដឹង
៣. ការពន្លឿនចំណាត់ការសំណុំ រឿងតាមយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ស្តីពី “ការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលា ដំបូងរាជធានី-ខេត្ត ” ទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមបានបន្ថែមថា គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមសហការ យកចិត្តទុកដាក់ជាអតិបរមា ក្នុងការដាក់កម្មវិធីជំនុំជម្រះរឿងក្តីឱ្យបានឆាប់រហ័ស នឹងត្រូវចេញសេចក្តីសម្រេចឱ្យបានទាន់ពេលវេលាតាមនីតិវិធីច្បាប់ ប្រកបដោយគុណភាព ក្នុងនាមជាសាលាជម្រះក្តីជាន់ខ្ពស់នៅក្នុងខេត្តព្រះសីហនុនេះតែម្ដង។
ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានណែនាំសាលាដំបូង និងសាលាឧទ្ទរណ៍ កំណត់នូវផែនការ និងជម្រុញឱ្យ ឯកឧត្តមប្រធានអនុប្រធានសាលាដំបូង និងសាលាឧទ្ទរណ៍ លោកព្រះរាជអាជ្ញារង និងលោក- លោកស្រីចៅក្រម ត្រូវតែខិតខំដោះស្រាយគ្រប់សំណុំរឿងទាំងព្រហ្មទណ្ឌ និងសំណុំរឿងរដ្ឋប្បវេ – ណី ទាំងសំណុំរឿងចាស់និងសំណុំ រឿងថ្មី ឱ្យបានឆាប់រហ័ស និងយក ចិត្តទុកដាក់លើសំណុំរឿងអាទិភាពទាំង៤ និងបន្ថែម លើសំណុំរឿង Scams Online (ការបោកប្រាស់តាមប្រពន្ឋអ៊ិនធើណេត) ត្រូវតែចាត់ការ ដោយម៉ឺងម៉ាត់ និងយុត្តិធម៌៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព