ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ «ពានរង្វាន់អាស៊ាន ASEAN Prize 2025 មិនមែនជារបស់ ឯកឧត្តម ហ៊ុន ម៉ានី ទេតែជារបស់ក្រុមគ្រួសារ ស.ស.យ.ក និងប្រជាជនខ្មែរគ្រប់រូប»
ក្នុងឱកាសកម្មវិធីធ្វើបាឋកថាពិសេស ក្រោមប្រធានបទ “Nation and People First” ក្នុងកម្មវិធី «វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៥»នៅមជ្ឈមណ្ឌលម៉ានី(អាគារ The Kampus)។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថាពានរង្វាន់ ASEAN Prize 2025 របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលទើបទទួលបានពីសហគមន៍អាស៊ាន នៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់ដែលថាពានរង្វាន់ ASEAN Prize 2025 ដែលលោកជំទាវ ដាំ ដារីនី អនុប្រធានស.ស.យ.ក.បានទៅទទួល គឺជានិមិត្តរូបបន្ថែមមួយកម្រិតទៀត ដែលជាការឆ្លុះបញ្ជាំងអំពីការទទួលស្គាល់ ការលះបង់ ការខិតខំប្រឹងប្រែង និងការបន្តបេសសកម្មក្នុងលះបង់ និងការចូលរួមជារាជរដ្ឋាភិបាល ដើម្បីសង្គមជាតិរបស់សមាជិក សមាជិកា ស.ស.យ.ក. ទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក.ទូទាំងប្រទេស។
លើសពីនេះថែមទៀតឯកឧត្តមក៏បានរំលេច ផងដែរថាពានរង្វាន់ ASEAN Prize 2025 គឺជានិមិត្តរូបនៃការផ្សាភ្ជាប់យុវជន យុវនារី ទាំងក្នុងប្រទេស និងក្នុងក្របខណ្ឌអាស៊ានទាំងមូល ដោយការទទួលស្គាល់មិនមែនការទទួលស្គាល់ទៅអង្គការសមាគមន៍ ឬក៏ស.ស.យ.ក.ទេ តែផ្ទុយទៅវិញជាកាទទួលស្គាល់ទៅលើការលះបង់របស់យុវជន យុវនារី ដែលបាន កម្កល់អ្វីដែរជាកិច្ចការងារសង្គមតាមរយៈការស្ម័គ្រចិត្តហើយនិងលះបង់ពេលវេលាផ្ទាល់ខ្លួនជូនទៅដល់សង្គមជាតិរៀងៗខ្លួន។









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព