ព័ត៌មាន
កម្ពុជា-កាណាដា បើកកិច្ចពិភាក្សាតុមូលជំរុញពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធុរកិច្ច និងពាណិជ្ជកម្ម
ភ្នំពេញ៖ កម្ពុជា-កាណាដា បើកកិច្ចពិភាក្សាការងារតុមូល ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីជំរុញពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធុរកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កាណាដា ឱ្យកាន់តែស៊ីជម្រៅ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានដឹកនាំគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចនៅការិយាល័យកណ្តាលនៃក្រុមហ៊ុនសាជីវកម្ម Manulife Financial Corporation ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង តូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា ដើម្បីសិក្សា ស្វែងយល់ អំពីហេដ្ឋារចនាសម្ព័ន្ធការងារបែបទំនើប និងប្រតិបត្តិការប្រចាំថ្ងៃ ក្រោមការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ពីសំណាក់លោកនាយក ប្រតិបត្តិ Phil Withering និងការបន្តកិច្ចពិភាក្សាការងារតុមូល ជាមួយស្ថាប័នជាដៃគូរបស់ Manulife និងស្ថាប័នពាក់ព័ន្ធមួយ ចំនួនទៀត។
គោលបំណងសំខាន់ៗនៃកិច្ចពិភាក្សាការងារតុមូល មានជាអាទិ៍៖ (១)- ការអភិវឌ្ឍទំនាក់ទំនងលើកកម្ពស់កិច្ចសន្ទនា ស្តីពី យុទ្ធសាស្ត្រជាក់ស្តែង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីរវាងកាណាដា និងកម្ពុជា, (២)- ការទាក់ទាញវិនិយោគ តាមរយៈការផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសធុរកិច្ច, និង(៣)- ការស្វែងរកឱកាសដើម្បីចែករំលែកជំនាញបច្ចេកទេសរបស់កាណាដាទៅកម្ពុជា សំដៅអភិវឌ្ឍមូលធនមនុស្ស ឱ្យសមស្រប ទៅនឹងតម្រូវការរបស់ធុរកិច្ច ជាពិសេសក្នុងវិស័យអាទិភាព។
គួររម្លឹកដែរថា៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ Sara Wilshaw បានអញ្ជើញដឹកនាំគណៈប្រតិភូនៃ បេសកកម្ម ពាណិជ្ជកម្មក្រុមការងារកាណាដាឆ្នាំ២០២៥ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាបេសកកម្មដ៏សំខាន់មួយ ក្រោមយុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រពិពិធកម្មពាណិជ្ជកម្មរបស់កាណាដា ជាមួយគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈការសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគ ឱកាសពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតភាពជាដៃគូរយៈពេលវែង ប្រកប ដោយបរិយាប័ន្ន នៅក្នុងវិស័យពាក់ព័ន្ធសំខាន់ៗ ៕ អត្ថបទ៖ សុន រ៉ាឌី,










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព