ព័ត៌មាន
តម្លៃមាសនឹងស្រុតចុះ បន្ទាប់ពីប្រមុខធនាគារកណ្តាលអាម៉េរិក បង្ហាញគោលជំហរមិនបន្តកាត់អត្រាការប្រាក់
អ្នកជំនាញប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ មើលឃើញថា តម្លៃហាងឆេងមាសនៅលើទីផ្សារសកលនឹងបន្តធ្លាក់ចុះ ខណៈដែលប្រមុខ នៃធនាគារកណ្តាលសហរដ្ឋអាម៉េរិក បង្ហាញគោលជំហរនឹងមិនកាត់អត្រាការប្រាក់រហូតដល់ចុងឆ្នាំនេះ នឹងការរំពឹងទុក នៃការចរចារ ទំនាស់ពាណិជ្ជកម្មរវាងមេដឹកចិននិងអាម៉េរិក ដែលបានកំពុងធ្វើឡើងនៅប្រទេសចិន។
លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities ថ្លែងប្រាប់ BTV អំពីតម្លៃទីផ្សារហាងឆេង មាសនៅលើទីផ្សារពិភពលោកបច្ចុប្បន្ន នេះថា នាពេលកន្លងមក តម្លៃហាងឆេងមាសនៅលើទីផ្សារពិភពលោក បានហក់ឡើងខ្ពស់ ដល់ ៤.៣៧៧ ដុល្លារ ក្នុងមួយអោន ឬ ៥.២៧១ ដុល្លារ ក្នុងមួយតម្លឹង, មកដល់បច្ចុប្បន្ន តម្លៃមាសបានធ្លាក់ចុះដល់ប្រមាណ ៣.៩៣៧ ក្នុងមួយ អោន ឬ ៤.៧៤៣ ដុល្លារ ក្នុងមួយតម្លឹងវិញ។
លោក បន្តឱ្យដឹងថា ចំពោះការប្រែប្រួលនៃតម្លៃហាងឆេងមាសនេះ គឺដោយសារកត្តានយោបាយ និងកត្តារូបិយវត្ថុរបស់ ធនាគារកណ្តាលសហរដ្ឋអាម៉េរិក ជាក់ស្តែងការប្រកាសកាត់អត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក ពីប្រមាណ ៤.២៥ ភាគរយ មកនៅត្រឹម ៤ ភាគរយ នៅថ្ងៃទី៣០ ខែតុលានេះ ជាទូទៅ, នៅពេលមានការប្រកាសកាត់អត្រាការប្រាក់ម្តងៗ គឺធ្វើឱ្យលុយ ដុល្លារធ្លាក់ថ្លៃ ហើយមាសនឹងឡើងថ្លៃ តែជាក់ស្តែងតម្លៃមាសនៅតែបន្តធ្លាក់ចុះ ដោយសារប្រមុខនៃធនាគារកណ្តាលសហរដ្ឋអាម៉េរិក បានថ្លែងនៅក្នុងការកាត់អត្រាការប្រាក់នេះថា គោលជំហររបស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក នឹងមិនកាត់អត្រាការប្រាក់នៅក្នុង ខែ១២ នេះឡើយ។ ការលើកឡើងបែបនេះ បានធ្វើឱ្យអ្នកវិនិយោគធំៗ មើលឃើញថា ប្រាក់ដុល្លារនៅលើទីផ្សារនឹងអាចឡើងថ្លៃ ពីឥឡូវរហូតដល់ចុងឆ្នាំ, ដែលបញ្ហានេះ បានធ្វើឱ្យអ្នកវិនិយោគលក់មាសចេញ និងទិញប្រាក់ដុល្លារចូល។
លោក បន្ថែមឱ្យដឹងទៀតថា អ្វីដែលយើងនៅទន្ទឹងរង់ចាំបន្ថែមទៀតនោះ គឺការចរចារទំនាស់ពាណិជ្ជកម្ម រវាងសហរដ្ឋអា មេរិក និងប្រទេសចិន បានធ្វើឡើងនៅថ្ងៃទី៣០ ខែតុលានេះ ក្នុងជំនួបរវាងឯកឧត្តម ដូណាត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម ស៊ីជីងពីង ប្រធានាធិបតីប្រទេសចិន មុនកិច្ចប្រជុំនៅកូរ៉េខាងត្បូង ដើម្បីចរចារពីការធ្វើពាណិជ្ជកម្ម ជាពិសេសពន្ធបដិកា ដែលសហរដ្ឋអាមេរិកដាក់ទៅលើប្រទេសចិន។ បញ្ហានេះប្រសិនបើការចរចារ រវាងប្រទេសមហាអំណាចទាំងពីរត្រូវរ៉ូវគ្នា តម្លៃហាង ឆេងមាសសកល នឹងអាចដាំដូងចុះបន្ថែមទៀត។
លោក ឈា ឆាយហេង បញ្ជាក់បន្ថែមថា អ្វីដែលហាងឆេងមាសកំពុងរងសម្ពាធ ដោយសារពិភពលោកបានកំពុងវិវត្តន៍ទៅរក ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចជាសកល ដូច្នេះដុំមាសដែលវិនិយោគិនទិញទុកគរពីមុន បាននិងកំពុងបញ្ចេញនៅលើទីផ្សារ ពោលគឺបានបញ្ចេញដុំមាស ទិញដុល្លារ ឬការបញ្ចេញដុំមាស ទិញបណ្ណបំណុល ឬភាគហ៊ុនជាដើម។
សូមបញ្ជាក់ថា តម្លៃហាងឆេងមាសលើទីផ្សារអន្តជាតិ គិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ តម្លៃមាសក្នុងមួយជី មានចំនួន ៤៧៧ ដុល្លារ, មួយអោន ៣.៩៦១ ដុល្លារ, មួយតម្លឹង ៤.៧៧២ ដុល្លារ និងមួយគីឡូមាស មានតម្លៃជាង ១២៧ ពាន់ដុល្លារ អាម៉េរិក៕
អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព