ព័ត៌មាន
គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា ធ្វើទស្សនកិច្ចសិក្សា នៅសារមន្ទីរដ៏ធំ នៅទីក្រុងស៊ូចូវ
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍ នៅសារមន្ទីរដ៏ធំ និងល្បីល្បាញ Suzhou Museum នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិដ៏ធំគឺ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ និងតបតាមការអញ្ជើញរបស់មន្ទីរទេសចរណ៍ខេត្តជាំងស៊ូ, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍នៅសារមន្ទីរដ៏ធំ និងល្បីល្បាញ Suzhou Museum លើការរៀបចំបដិសណ្ឋារកិច្ចភ្ញៀវទេសចរ ការគ្រប់គ្រងចំណូលចំណាយ និងការបង្កើតផលិតផលសេវាកម្មទេសចរណ៍ ការរៀបចំ Storytelling ក៏ដូចជាបទពិសោធរៀបចំព្រឹត្តការណ៍ថ្មី និងទាក់ទាញដើម្បីជំរុញទេសចរណ៍ទាក់ទាញភ្ញៀវទេសចរ៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព