ព័ត៌មាន
អនុប្រធានទី១ ក.អ.ក អំពាវនាដល់ស្ថាប័ន Invest Ontario ជួយជំរុញវិនិយោគិនកាណាដា មកវិនិយោគនៅកម្ពុជា
តូរ៉ុនតូ៖ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកទឹកចិត្តដល់ស្ថាប័ន Invest Ontario ជួយជំរុញអ្នកវិនិយោគកាណាដា មកស្វែង យល់បន្ថែមអំពីសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យកសិ-ឧស្សហកម្ម ឧស្សហកម្មកែច្នៃចំណីអាហារ ឧស្សាហកម្មបច្ចេក វិទ្យា ឧស្សាហកម្មយានយន្ត,និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាដើម។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Khawar Nasim នាយកប្រតិបត្តិនៃស្ថាប័ន Invest Ontario ទទួលបន្ទុកទាក់ទាញការវិនិយោគមកកាន់ខេត្តអុនតារីយ៉ូ និងលោក Bernie Derible ជំនួយការអនុរដ្ឋមន្ត្រីផ្នែក កសិកម្ម អ្នកប្រឹក្សាយោបល់ពិសេស និងជាភ្នាក់ងារទូទៅរបស់ខេត្តអុនតារីយ៉ូសម្រាប់អាស៊ាន ដោយជំនួបនោះ បានរៀបចំឡើងក្នុង គោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ និងកសិកម្មរវាងកម្ពុជា និងខេត្តអុនតារីយ៉ូ ដែលជាខេត្តមាន សក្តានុពលសេដ្ឋកិច្ចធំជាងគេនៅកាណាដា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់បរិយាកាសធុរកិច្ច និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងនោះឯកឧត្តមក៏បានលើកទឹកចិត្តដល់ស្ថាប័ន Invest Ontario ជួយជំរុញអ្នកវិនិយោគកាណាដា មកស្វែងយល់អំពីសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យកសិ-ឧស្សហកម្ម, ឧស្សហកម្ម កែច្នៃចំណីអាហារ, ឧស្សាហកម្មបច្ចេកវិទ្យា, ឧស្សាហកម្មយានយន្ត, និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាដើម។
លោក Khawar Nasim បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសក្តានុពលរីកចម្រើនរបស់កម្ពុជា និងបានចែក រំលែកបទពិសោធន៍របស់ស្ថាប័ន Invest Ontario ក្នុងការផ្តល់ការគាំទ្រដល់ក្រុមហ៊ុនវិនិយោគអន្តរជាតិ។ ដោយឡែកចំពោះផ្នែក កសិកម្ម និងទំនាក់ទំនងនៅក្នុងសហគមន៍អាស៊ាន (ASEAN), លោក Bernie Derible បានគូសបញ្ជាក់ពីតួនាទីរបស់ខេត្តអុនតារីយ៉ូ ក្នុងការលើកកម្ពស់ស្តង់ដារកសិកម្ម និងសុវត្ថិភាពចំណីអាហារ និងបានពិភាក្សា អំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការបច្ចេកទេស លើ វិស័យកសិកម្ម ការចិញ្ចឹមសត្វ និងការកែច្នៃលទ្ធផលកសិកម្ម ព្រមទាំងការសម្របសម្រួលពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារកាណាដា- អាស៊ានផងដែរ។
សូមបញ្ជាក់ថា នៅក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Victor Fedeli រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងជំនួបនេះ, ភាគីទាំងពីរផ្តោតលើការពង្រឹង និងពង្រីកទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងខេត្តអុនតារីអូ ដែលជាខេត្តសេដ្ឋកិច្ចដ៏ធំ និងមានបច្ចេកវិទ្យាជឿនលឿន របស់កាណាដា និងបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេកវិទ្យាទំនើបៗ និងការបណ្តុះបណ្តាលធនធាន មនុស្ស ជំនាញលើវិស័យឌីជីថល កសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យាស្អាត (Clean Technology) សំដៅគាំទ្រដល់ចក្ខុវិស័យ អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី,








-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ