ព័ត៌មាន
សម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ សិស្សបានរៀនជាលក្ខណៈប្រមូលផ្តុំ នៅសាលារៀន និងនៅជំរំ ខណៈបន្ទាប់ពីសង្គ្រាមស្ងប់ស្ងាត់សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ឱ្យដឹងថា ថ្មីៗនេះក្នុងអំឡុងពេលដែលសាលារៀនមួយចំនួនត្រូវបានផ្អាកដំណើរការ ដោយសាររងផលប៉ះពាល់ពី សង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរមូលដ្ឋាន និង អ្នកពាក់ព័ន្ធ បានខិតខំបន្តផ្តល់សេវាបង្រៀន និងរៀនដល់សិស្សានុសិស្សតាមរយៈការរៀបចំការបង្រៀន និងរៀនជាលក្ខណៈប្រមូលផ្តុំនៅសាលារៀននិងជំរំ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្អែកនេះ។
សម្ដេចធិបតី មានប្រសាសន៍បន្តថា បន្ទាប់ពីសង្គ្រាមបានស្ងប់ស្ងាត់សាលារៀនមួយចំនួនបានបើកដំណើរការឡើងវិញ ប៉ុន្តែសិស្សដែលបានត្រឡប់មករៀនវិញនៅមានចំនួនតិចតួច ដោយសារភាពភ័យខ្លាច និងសិស្សមួយចំនួនទៀតបន្តស្នាក់នៅក្នុងជំរំជាមួយមាតាបិតា ឬអាណាព្យាបាល។ ជាមួយគ្នានេះដែរ បងប្អូន ពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលចេញ-ចូលប្រទេសថៃ ប្រមាណ៩៣ម៉ឺននាក់ បានវិលត្រឡប់មកកម្ពុជាវិញ ដោយរួមទាំងកុមារ និងសិស្សានុសិស្សស្ថិតក្នុងអាយុសិក្សានៅកម្រិតការអប់រំចំណេះទូទៅផងដែរ។
សម្ដេចនាយករដ្ឋមន្រ្ដីបានឱ្យដឹងថា ក្រសួងអប់រំ ក៏បានចេញសេចក្តីណែនាំ និងផ្សព្វផ្សាយឱ្យគ្រប់ភាគីពាក់ព័ន្ធ បង្កលទ្ធភាពឱ្យកុមារនិង សិស្សានុសិស្សទាំងនោះ បានចុះឈ្មោះចូលរៀននៅតាមសាលារៀននៅជិតបំផុត ដោយសារពួកគេមួយចំនួន ធ្លាប់បានចូលរៀន មិនធ្លាប់ចូលរៀន ចេះភាសាខ្មែរ និងមិនសូវចេះភាសាខ្មែរ។ ជារួមទោះបីមានបញ្ហាប្រឈមតិចតួចយ៉ាងណាក៏ដោយ ក៏ដំណើរការនៃការអប់រំចំណេះទូទៅក្នុងឆ្នាំសិក្សា ២០២៤-២០២៥ បានប្រព្រឹត្តទៅតាមការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងលទ្ធផលគួរជាទីសាទរ ដោយសារ ការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន ព្រមទាំង ការចូលរួមរបស់សហគមន៍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កោតសរសើរ និងសង្កេតឃើញថា សិស្សានុសិស្សនៅគ្រប់កម្រិតទទួលបានឱកាសចូលរៀនកាន់តែច្រើន និងមានការផ្លាស់ប្តូរឥរិយាបថ ការគោរពវិន័យប្រកបដោយសីលធម៌ និងទទួលបានចំណេះដឹងកាន់តែប្រសើរឡើង៕





-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ