ព័ត៌មាន
សាលាបឋមសិក្សាភូមិព្រៃចាន់ និងជោគជ័យបើកបង្រៀនធម្មតា ក្នុងបវេសនកាលឆ្នាំថ្មី បើទោះស្ថានភាពនៅភូមិនេះ មិនទាន់មានភាពប្រក្រតីឡើងវិញ
សាលាបឋមសិក្សា នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យបើកបង្រៀនធម្មតា ក្នុងឱកាសបវេសនកាលឆ្នាំថ្មី២០២៥-២០២៦ បើទោះបីជាស្ថានភាពនៅភូមិទាំងពីរខាងលើនេះពុំទាន់វិលទៅរកប្រក្រតីភាពឡើងវិញក៏ដោយ ហើយនាយកសាលានៅសាលាបឋមនេះក៏បានអំពាវនាវឲ្យអណាព្យាបាល មាតា បិតាសិស្ស នាំកូនមក ចុះឈ្មោះចូលរៀនអោយបានគ្រប់ៗគ្នាផងដែរ។
ថ្លែងប្រាប់ទូរទស្សន៍ BTVលោក គុយ វណ្ណី នាយកសាលាបឋមសិក្សា ព្រៃចាន់បានឲ្យដឹងថា ស្អែកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បវេសនកាលឆ្នាំថ្មី ២០២៥-២០២៦នឹងបើកជា ផ្លូវការ ហើយអណាព្យាបាលសិស្សខ្លះក៏បាននាំកូនមកចុះឈ្មោះចូលរៀនជាបន្តបន្ទាប់ផងដែរខណៈ ភូមិនេះកំពុងមានបញ្ហាជាមួយភាគីថៃក៏ដោយ ហើយមួយវិញទៀតលោកក៏បានអះអាងថា បើទោះបីជាមានហេតុការណ៍អ្វីកើតឡើងក៏សាលាមានកន្លែងសុវត្ថិភាពសម្រាប់សិស្សានុសិស្សផងដែរ។
យ៉ាងណាក៏ដោយ លោកនាយកសាលាបឋមសិក្សាព្រៃចាន់ ក៏បានលើកឡើងផងដែរថា បើទោះបីជាសិស្សានុសិស្សមានច្រើន ឬតិចយ៉ាងណាក៏ដោយ ក៏សាលានឹងបើកបង្រៀន ធម្មតាដោយគ្មានការរុញរាអ្វីនោះឡើយ ហើយលោកក៏បានធ្វើការផ្សព្វផ្សាយដល់សិស្សដែល បានមកចុះឈ្មោះឲ្យមានការជួបជុំគ្នានៅថ្ងៃស្អែកទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះដែរ។
សូមបញ្ជាក់ថា ក្នុងបវេសនកាលឆ្នាំថ្មី២០២៥-២០២៦នេះ សាលាបឋមសិក្សានៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ នឹងបើកបង្រៀនជាធម្មតា បើទោះបីជាស្ថានការណ៍មិនទាន់ មានប្រក្រតីភាពឡើងវិញក៏ដោយ៕អត្ថបទបានចក់







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព