ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ បេះដូងអ្នកស្រឡាញ់សន្តិភាព កម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានឱ្យបានដិតដល់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើដល់សហគមន៍អន្តរជាតិចូលរួមលើកទឹកចិត្ត និងតាមដានឱ្យបានដិតដល់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលទើបនឹងចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។ ការអំពាវនាវនេះបានធ្វើឡើងក្នុងបទអន្តរាគមន៍គន្លឹះនៃកិច្ចពិភាក្សាតុមូលក្នុងវេទិកាសន្តិភាពប៉ារីស (Paris Peace Forum) ដោយសម្ដេចបានគូសបញ្ជាក់ថា ទោះបីកិច្ចព្រមព្រៀងនេះជាការបោះជំហានដ៏សំខាន់ដើម្បីស្ដារសន្តិភាពយូរអង្វែងក៏ពិតមែន ប៉ុន្តែ ដំណើរការនេះហាក់ស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយមួយ។ ក្នុងន័យនេះ សម្តេចបានអំពាវនាវដល់សហគមន៍អន្តរជាតិចូលរួមតាមដានឱ្យបានជាប់លាប់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ។
នៅក្នុងកិច្ចពិភាក្សាតុមូលមួយ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រោមប្រធាន«ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី» ដែលមានការចូលរួមពីសមាជិកស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ អ្នកការទូត និងអ្នកស្រាវជ្រាវ។ ឆ្លៀតក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំសម្របសម្រួល និងការធ្វើជាសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។
សម្ដេចបានគូសបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តចំពោះគោលការណ៍ ‘សន្តិសហវិជ្ជមាន គឺភាពជាអ្នកជិតខាងល្អជាមួយប្រទេសថៃ និងរក្សាមជ្ឈភាពអាស៊ាន។ កម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមស៊ីវិលអស់រយៈពេលជាង៣ទសវត្សរ៍មកហើយ ដូចនេះកម្ពុជាបានផ្ដល់តម្លៃខ្ពស់ដល់សន្តិភាព។ កម្ពុជា ឆ្អែតឆ្អន់ហើយនឹងសង្គ្រាមក្នុងអតីតកាលរបស់ខ្លួន។ ដូច្នេះហើយទើបមិនចង់មានសង្គ្រាមជាមួយប្រទេសថៃ ឬប្រទេសណាទាំងអស់។ គោលបំណង និងគោលការណ៍នៃគោលនយោបាយការបរទេសរបស់កម្ពុជា គឺជានិច្ចកាលមានសង្គតិភាព ហើយស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យ៉ាងច្បាស់នូវជំហរ មិនចូលបក្សសម្ព័ន្ធ និងឯករាជ្យ ។
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាគឺបានហាមឃាត់ជាដាច់ខាតនូវការដាក់មូលដ្ឋានយោធានៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាជាដាច់ខាត។ ទោះបីជាយ៉ាងនេះក្តី មិនមានន័យថា កម្ពុជាមិនបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការនោះទេ។ ជាការពិត កម្ពុជាបានចូលរួមយ៉ាងសកម្ម និងដោយទំនួលខុសត្រូវខ្ពស់ចំពោះសន្តិភាព និងវិបុលភាពសម្រាប់ពិភពលោក តាមរយៈការលើកកម្ពស់នូវគុណតម្លៃនៃសីលធម៌ និងច្បាប់អន្តរជាតិ។ ទោះបីកម្ពុជាជាប្រទេសតូចក៏ដោយ កម្ពុជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីចូលរួមយ៉ាងសកម្មដល់គោលបំណងរួមជាសកលរបស់មនុស្សជាតិ ជាពិសេស ការខិតខំប្រឹងប្រែងលើកកម្ពស់សន្តិភាព។ កម្ពុជាបានចូលរួមផ្តល់កងកម្លាំងរក្សាសន្តិភាពជាង ១ម៉ឺននាក់ នៅទូទាំងពិភពលោក ក្រោមបេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលក្នុងនោះមានស្រ្តីចំនួនជាង ៨០០ នាក់។
យើងបានចូលរួមជាមួយនឹងរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ” នេះជាការបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា ដោយសម្តេចបានបន្តថា គោលការណ៍ការបរទេសរបស់កម្ពុជាគឺ «មិត្តជាមួយគ្រប់ប្រទេសទាំងអស់ ដោយមិនយកប្រទេសណាមួយជាសត្រូវ» ដោយផ្អែកលើការគោរពគ្នា ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងផលប្រយោជន៍ទៅវិញទៅមក។ ជាមួយគ្នានេះ កម្ពុជាក៏អនុវត្តយុទ្ធសាស្ត្រតុល្យភាព ចំពោះគ្រប់តួអង្គ ទាំងប្រទេសមហាអំណាច និងប្រទេសអំណាចកណ្ដាល។
ឆ្លើយសំណួរដែលបានលើកឡើងថា តើការចូលរួមរបស់កម្ពុជាជាមួយនឹងប្រទេសមហាអំណាច និងរដ្ឋសមាជិកអាស៊ានមានលក្ខណៈយ៉ាងណា? សម្ដេចបានបង្ហាញការចង់ឃើញអាស៊ានដើរតួជា អ្នកសម្របសម្រួលដោយស្មោះត្រង់ និងមានប្រសិទ្ធភាព ជាអ្នកវាស់ស្ទង់ និងជាយុថ្កានៃសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់តំបន់ ហើយបានបង្ហាញសុទិដ្ឋិនិយមថា «សតវត្សរ៍ទី ២១ នេះ គឺជាសតវត្សរ៍របស់តំបន់អាស៊ីប៉ាស៊ីហ្វិក»។
កម្ពុជាបានប្រកាន់យកនូវគោលនយោបាយការបរទេស “មិត្តជាមួយគ្រប់ប្រទេសទាំងអស់ ដោយមិនយកប្រទេសណាមួយជាសត្រូវ”។ គោលនយោបាយការបទេសរបស់យើងគឺចាក់ឫសយ៉ាងជ្រៅនៅក្នុងគុណតម្លៃនៃសន្តិភាព សុខដុមរមនា និងច្បាប់អន្តរជាតិ។ ការចូលរួមរួមរបស់កម្ពុជាជាមួយតួអង្គខាងក្រៅ គឺផ្អែកលើការគោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ កម្ពុជាបានផ្តល់តម្លៃចំពោះសារៈសំខាន់ នៃការមិនជ្រៀតជ្រែកគ្នា ការគោរពអធិបតេយ្យគ្នា នៅក្នុងបរិបទនៃទំនាក់ទំនងអន្តរជាតិ។
សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាចាត់ទុក អាស៊ាន ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃគោលនយោបាយការបរទេស ព្រមទាំងអនុវត្ត យុទ្ធសាស្រ្តតុល្យភាព ចំពោះគ្រប់តួអង្គ ទាំងប្រទេសមហាអំណាច និងប្រទេសអំណាចកណ្តាល៕









-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS6 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត