ព័ត៌មាន
ក្រុមនិស្សិតអាហារូបករណ៍កម្ពុជា ធ្វើទស្សនកិច្ច ឈ្វេងយល់ ទីតាំងប្រវត្តិសាស្ត្រចិន នៅខេត្តគួយយ៉ាង
ភ្នំពេញ៖ ក្រុមនិស្សិតកម្ពុជាចំនួន ៤៣នាក់ ដែលទទួលបាននូវអាហារូបករណ៍ ១០០ភាគរយ ទៅសិក្សានៅសាកលវិទ្យាល័យឈានណា បានទៅទស្សនកិច្ចស្វែងយល់ ពីទីកន្លែងប្រវត្តិសាស្ត្រមួយចំនួនរបស់ចិន ក្នុងខេត្តគួយយ៉ាង ប្រទេសចិន ដោយនិស្សិតទាំងអស់នេះ គឺទៅសិក្សារយៈពេល៥ឆ្នាំ ទៅលើជំនាញមួយចំនួនមានផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា (IT) ជាដើម ។
ក្រុមនិស្សិតទាំងអស់នោះ បានឲ្យដឹងថា ក្នុងឱកាសល្អនេះ ក្រៅពីការសិក្សារៀនសូត្រ យកចំណេះជំនាញ និងស្វែងយល់ពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រចិនជាដើមនោះ ពួកគេក៏នឹងជួយផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍ទាក់ទាញនានារបស់កម្ពុជា ទៅកាន់បរទេស ជាពិសេសប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញក្នុងពិភពលោក ។
ក្នុងពេលដឹកនាំក្រុមនិស្សិត ធ្វើទស្សនកិច្ចស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្ររបស់ចិន ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង ប្រធានកិត្តិយសសាលាអន្តរជាតិ ស្ទេបហ្វរវើដអន្តរជាតិ បានថ្លែងថា ទស្សនៈកិច្ចនេះ បានប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ និងការទទួលបាននូវចំណេះដឹងថ្មីៗ ជាពិសេសនិស្សិតដែលបានទទួលអាហារូបករណ៍ ខណៈជំនាន់មុន និស្សិតកម្ពុជា ពិបាកក្នុងការៀនសូត្រ ពុំសូវមានឱកាសដូចយុវជនជំនាន់ក្រោយ ជាពិសេសការចេញទៅសិក្សានៅក្រៅប្រទេស ។
ឯកឧត្តម បានបន្តថា នឹកដល់អតីតកាលដែលពិបាកជំនាន់មុននោះ ទើបឯកឧត្តមបានសម្រេចជួយបណ្តុះយុវជនជំនាន់ក្រោយ និងសម្របសម្រួលឲ្យនិស្សិតកម្ពុជា បានទទួលនូវអាហារូបករណ៍សិក្សានៅប្រទេសចិន ដែលជាប្រទេសកំពុងមានការរីកចម្រើននៃបច្ចេកវិទ្យា និងសេដ្ឋកិច្ចជាដើមនោះ ជាមួយនឹងក្តីសង្ឃឹមថា ពួកគេនឹងយកចំណេះដឹង ចូលរួមជួយអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ហើយសូមថ្លែងអំណគុណ ដល់មាតាបិតា អាណាព្យាបាលរបស់និស្សិតទាំងអស់ តែងតែលើកទឹកចិត្តដល់កូនចៅ ឲ្យខិតខំរៀនសូត្របន្ត ៕ អត្ថបទ បាន សុខរិទ្ធិ







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព