ព័ត៌មាន
អនុប្រធានទី២ព្រឹទ្ធសភា៖ កម្ពុជាចង់បានភ្ញៀវទេសចរ អាហារូបករណ៍ ពាណិជ្ជកម្ម និងការវិនិយោគពីចិន
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធនាវាពេទ្យសម្រាប់ “ជំនួយផ្នែកវេជ្ជសាស្រ្ត និងដឹកជញ្ជូនក្នុងគ្រោះមហន្តរាយ” ដែលប្រព្រឹត្តទៅនៅក្រុងថាយចូវ ខេត្តជឺជាំង ប្រទេសចិន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។
ឆ្លៀតក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានស្នើឱ្យចិនអញ្ជើញធ្វើទេសចរនៅកម្ពុជា បង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ពិសេសបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគបន្ថែមនៅកម្ពុជា ដោយកម្ពុជាមានតម្លៃកម្លាំងពលកម្មទាប ការអនុគ្រោះពន្ធ និងទីផ្សារនាំចេញដូចជាអាម៉េរិក និងអឺរ៉ុប។ ឯកឧត្តមបណ្ឌិត បានមានប្រសាសសន៍ថា៖ កម្ពុជា-ចិន មានកិច្ចសហការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយយើងកំពុងរួមគ្នាកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា។ សរុបមក កម្ពុជា-ចិន គឺជាមិត្តដ៏រឹងមាំ មិត្តដែកថែប ដូច្នេះយើងត្រូវគាំទ្រគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈ។
ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីសារៈសំខាន់នៃការងារមនុស្សធម៌ ជាពិសេសជំនួយផ្នែកវេជ្ជសាស្ត្រនេះ នឹងមានឧត្តមប្រយោជន៍សម្រាប់មិត្តភាពនៃប្រទេសទាំង២។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យក្រុមគ្រូពេទ្យដែលនឹងត្រូវចេញដំណើរពីខេត្តជឺជាំងមកកាន់ប្រទេសកម្ពុជា តាមនាវាពេទ្យនេះ ដូចខាងក្រោម៖
– ពិនិត្យព្យាបាលជូនប្រជាជនកម្ពុជា
– ទស្សនាតំបន់ទេសចរណ៍ផ្សេងៗ រួមមានអង្គរវត្តដែល លោក ជីវ តាក្វាន់ បានទៅទស្សនាក្នុងឆ្នាំ១២៩៦
– ជួបជាមួយមេដឹកនាំកម្ពុជានៅទីក្រុងភ្នំពេញ។
លោកស្រី Ye Ling Jun អនុប្រធានសភាប្រឹក្សានយោបាយប្រចាំក្រុងថាយចូវបានទទួលយកសំណើ និងខិតខំប្រឹងប្រែងពង្រឹងមិត្តភាព និងសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងថែមទៀត។







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព