ព័ត៌មាន
ពលរដ្ឋចំនួន៣៣ភូមិស្មើរ៤៥០គ្រួសារ នៅសង្កាត់កូនគ្រៀល ដែលរងផលប៉ះពាល់ទទួលបានជំនួយសង្រ្គោះបន្ទាន់ ពីអង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន៤៥០គ្រួសារ មកពីភូមិចំនួន៣៣ ភូមិក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទទួលបានជំនួយពីកម្មវិធីផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់គ្រួសាររងគ្រោះដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន កម្ពុជា-ថៃ ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ផុន ចាន់និល អភិបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ និង អ្នកស្រី ថៃ បុណេ នាយិកាប្រតិបត្តិ អង្គការក្តីសង្ឃឹមលូថេវ៉ានកម្ពុជា និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានសង្កាត់ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ។
ក្នុងពិធីនោះដែរលោក ផុន ចាន់នឹល អភិបាលក្រុងសំរោង បានលើកឡើងថា បច្ចុប្បន្ននេះ បន្ទាប់ពីមានកិច្ចព្រមព្រៀង រវាងនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ ក្រោមការសម្របសម្រួលដើម្បីសន្តិភាព ដោយលោកប្រធានាធិបតីដូ ណាត្រាំ និងលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី កន្លងមក នៅកូឡាឡាំពួរ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៥ កន្លងមកនោះ យើងឃើញថា ស្ថានភាពបានធូរស្រាលបណ្តើរខ្លះៗហើយ។
ក្នុងនោះបងប្អូនប្រជាពលរដ្ឋយើងដែលបានភៀសសឹកពីមូលដ្ឋានរបស់ខ្លួន ដោយសារជម្លោះតាមព្រំដែនកម្ពុជា-ថៃ នោះ ពេលនេះ បងប្អូនបានវិលត្រឡប់មូលដ្ឋានវិញខ្លះអស់ហើយ ស្របពេលនេះ ក៏ដល់រដូវ ត្រូវប្រមូលផលស្រូវផងដែរ។
លោកអភិបាលក្រុងសំរោង បន្តថា កត្ដាទាំងអស់នេះហើយ គឺជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងនាមការងារមនុស្សធម៌ក្នុងស្មារតីខ្មែរជួយខ្មែរ។
សូមបញ្ជាក់ថា កម្មវិធីនេះ ទទួលបានមូលនិធីពីរអង្គការ អីអិលស៊ីអេ ((Evangelical Lutheran Church in America) អនុវត្តដោយអង្គការក្តីសង្ឃឹមលូថេវ៉ាន កម្ពុជា (LHCO) ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន។
ក្នុងនោះដែរជំនួយមនុស្សធម៌នេះ គឺជាលើកទី៣ហើយ ដែលមូលនិធិអង្គការ ផ្តល់ជូនដល់គ្រួសារ ដែលរងគ្រោះដោយសារជម្លោះព្រំដែន កម្ពុជា-ថៃ ដែលកំពុងជួបប្រទះនិងវិបត្តិកង្វះស្បៀងអាហារនោះ។
ដោយគ្រួសារទាំងនោះ ត្រូវបាន ជ្រើសរើសដោយមានការសហការ ជាមួយរដ្ឋបាលសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្រមតាមលក្ខណៈវិនិច្ឆ័យច្បាស់លាស់ នឹងមានការណែនាំពីម្ចាស់មូលនិធិ អង្គការ អី អិលស៊ីអេ Evangelical Lutheran Church in America ជំនួយនេះ នឹងត្រូវបានផ្តល់ជូនគ្រួសារចំនួន៤៥០គ្រួសារ ដែលបានមកពីភូមិចំនួន៣៣ ភូមិក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងនោះ មួយគ្រួសារនឹងទទួលបានប្រាក់ចំនួន១២០ដុល្លារ និងអង្ករចំនួន ៥០ គីឡូក្រាម ផងដែរ ៕ ដោយឃិនសារិទ្ធ











-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព