ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ តាំងពិព័រណ៍ផលិតផលសហគមន៍ អោយប្រជាជនបានស្គាល់ពីផលិតផលស្នាដៃខ្មែរ
កំពង់ឆ្នាំង៖ ពិព័រណ៍ផលិតផលតម្បាញ ចម្លាក់ សូនរូប បន្លែសុវត្ថិភាព ម្អូបអាហារ និងផលិផលកែច្នៃពីធនធាន ក្នុងសហគមន៍ ជិត៤០ស្តង់ មកពីតាមបណ្តាខេត្ត បានដាក់បង្ហាញជូនសាធារណៈជន ទសន្សនានៅថ្ងៃទី២៩ និង៣០ ខែតុលា ឆ្នាំ២០២៥នេះ នៅតារាងបាល់ទាត់ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួង អាជ្ញាធរខេត្តក្រុង និងកសិករតាមសហគមន៍ផងដែរ ។
កសិករតាមសហគមន៍បានអោយដឹងថា៖ ការដាក់តាំងបង្ហាញផលិតផលជាស្នាដៃខ្មែរនាពេលនេះ គឺកសិករតាមសហគមន៍ទាំងអស់ បានទទួលនូវផលប្រយោជន៍ជាច្រើន និងបានបង្ហាញដល់ប្រជាជនក្នុងខេត្តកំពង់ឆ្នាំង បានស្គាល់ពីផលិតផលខ្មែរតាមសហគមន៍ទាំងអស់ក្នុងប្រទេស។ ការផ្សព្វផ្សាយទៅកាន់សាធារណៈជនទូទៅអំពីសកម្មភាពសំខាន់ៗ ដែលកសិករទាំងអស់ បាន និងកំពុងអនុវត្ត និងអភិវឌ្ឍន៍, តាំងបង្ហាញអំពីស្នាដៃសមិទ្ធផល ព្រមទាំងការលក់ផលិតផលកែច្នៃផ្សេងៗ របស់កសិករទៅកាន់សាធារណៈជន, ការបង្កើតឱកាសដល់កសិករក្នុងការអនុវត្តន៍ ជាក់ស្តែងអំពីអាជីវកម្មផ្សារភ្ជាប់និងទីផ្សារ, ចូលរួម និងបង្កើនទំនាក់ទំនងរវាងស្ថាប័នរដ្ឋសហគមន៍កសិកម្ម ក្រុមហ៊ុន វិស័យឯកជន និងអង្គភាពជាដៃគូសហការក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលផ្សេងៗនៅក្នុងកម្មវិធីពិព័រណ៍នេះ។
ឯកឧត្តម ឆាយ រិទ្ធិសែន បានអោយដឹងថា៖ ពិព័រណ៍ផលិតផលសហគមន៍នាពេលនេះ រៀបចំឡើងពេលនេះ ក្នុងគោលបំណង ដើម្បីបង្ហាញពីគំរូជោគជ័យនៃការអភិវឌ្ឍសហគមន៍ ការលើកកម្ពស់ផលិតផលសហគមន៍ ការផ្សាភ្ជាប់កសិករជាមួយសហគមន៍មូលដ្ឋាន ការបង្កើនការយល់ដឹងពីការអភិវឌ្ឍ សហគមន៍ដោយមាននិរន្តភាព ទំនាក់ទំនងរវាងការអភិវឌ្ឍន៍សហគមន៍ ការអភិវឌ្ឍសេដ្ឋកិច្ច និងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍន៍ជាមួយផលិតផលសហគមន៍ ដល់យុវជន ប្រជាជនកម្ពុជា ការលើកទឹកចិត្តឲ្យកសិករ អោយចេះរៀបចំព្រឹត្តិការណ៍នានា នៅសហគមន៍របស់ពួកគេនាពេលអនាគត៕ កាំង ហុងវាស្នា


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព