ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ២ជាន់DBST១ខ្សែប្រវែង៧ពាន់ម៉ែត្រនៅខេត្តស្វាយរៀង
ស្វាយរៀង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ មានរៀបចំបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ២ជាន់ប្រភេទDBST ១ខ្សែ ២កំណាត់ ប្រវែង៧ពាន់ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយគ្រួសម្ខាងៗ១ម៉ែត្រ កម្រាស់២តឹក ស្ថិតនៅសង្កាត់បាទី សង្កាត់ប្រាសាទ ក្រុងបាវិត និងឃុំមេ សរ ថ្ងក ស្រុក ចន្ទ្រា ខេត្តស្វាយរៀង ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ប៊ុន ចន្ទ័វណ្ណះ រដ្ឋលេខាធិការក្រសួង តំណាងឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ និង លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីរលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង និងលោកអភិបាលអភិបាលរងស្រុកចន្ទ្រា និងក្រុងបាវិត លោកមេឃុំ មេភូមិ និងបងប្អូនពលរដ្ឋប្រមាណជាង ១០០នាក់ផងដែរ។
តំណាងឲក្រុមហ៊ុន លឹមមេង បានបញ្ជាក់ថា ផ្លូវមួយខ្សែរនេះ ចែកចេញជាពីរកំណាត់ គឺ កំណាត់ទី១មានប្រវែង១គីឡូ.៧០០ម៉ែត្រ កំណាត់ទី២មាន ៥គីឡូ៣០០ម៉ែត្រ ហើយផ្លូវក្រាលកៅស៊ូពីរស្រទាប់DBSTហើយសងខាងផ្លូវក្រាលល្បាយគ្រួសមួយម៉ែត្រៗ សងខាង សាងសងតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងអភិវត្ត ហើយរយៈពេលសាងសង់១ឆ្នាំ ប្រើប្រាស់កញ្ចប់ថវិការដ្ឋក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវត្តជនបទ ។
ថ្លៃងមានប្រសាសន៍នាឱកាសនោះក្នុងនាមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ ឯកឧត្តម ប៊ុន ចន្ទ័វណ្ណះ រដ្ឋលេខាធិការក្រសួង បានបញ្ជាក់ថា តំបន់ជនបទគឺជាគោលដៅអាទិភាព នៃនយោបាយបញ្ជាកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឆ្ពោះទៅធ្វើការអភិវឌ្ឍន៍ជនបទលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបប្រវន្ត័ មានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពានប្រព័ន្ធធារាសាស្ត្រ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ជាក់ស្ដែងថ្ងៃនេះយើងទាំងអស់គ្នាដែលជាមន្ត្រីរាជការពលរដ្ឋ នៅខេត្តស្វាយរៀងបានទទួលសមិទ្ធផលថ្មីគឺផ្លូវ១ខ្សែបន្ថែមទៀត សម្រាប់ប្រើប្រាស់ជំនួស ផ្លូវចាស់ហើយមានភាពទ្រុតទ្រោម។
ឯកឧត្តមបានបញ្ជាក់ថាស្វាយរៀងក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចបានផ្ដល់ប្រព័ន្ធ គមនាគមន៏ នៅគ្រប់ស្រុកក្រុងទាំង៨ សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផល ពិសេស នៅពេលថ្មីៗនេះសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែតបានបន្តផ្ដល់ប្រព័ន្ធគមនាគមន៍តាមរយៈមូលនិធិឃុំ សង្កាត់ប្រចាំឆ្នាំ និងក្រសួងអភិវឌ្ឍន៍ជនបទ ពិសេសថ្ងៃនេះយើងបានផ្លូវថ្មីសម្រាប់ប្រើប្រាស់ទៅថ្ងៃអនាគតជាសក្ខីភាព ។
ស្ថិតក្នុងពេលចូលរួមបើកការដ្ឋាន នាឪកាសនោះតំណាងពលរដ្ឋភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត បានមានចំណាប់អារម្មណ៏ដោយគោរពសំដែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលដែលបញ្ចុះគ្រឿងចក្រស្ថាបនាផ្លូវឆ្លងកាត់ភូមិដ្ឋានសម្រាប់ពួកគាត់ប្រើប្រាស់ ខណៈដែលនៅតំបន់នេះកន្លងមកប្រឈមកង្វះផ្លូវប្រើប្រាស់និងដឹកជញ្ជូន ។
សូមបញ្ជាក់ថាបាទី ជាសង្កាត់១របស់ក្រុងបាវិត បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតក្រុង រួមនិងរោងចក្រសហគ្រាស សង្កាត់ត្រូវបានប្រជាពលរដ្ឋពិសេសកម្មករ កម្មករិនីចូលមកប្រកបរបប និងបំរើតាមរោងចក្រយ៉ាងគម្ហុក ធ្វើអោយប្រពន្ធ័គមនាគមន៏រាំងស្ទះក្នុងការធ្វើដំណើរគួរអោយចាប់អារម្មណ៏ ។
អត្ថបទ៖ ភា សារិទ្ធ








-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ