ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា នឹងដាក់ឱ្យដំណើរការយន្តហោះដឹកអ្នកដំណើរ C909 របស់ចិន នៅឆ្នាំក្រោយ
ភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល SSCA និងជាប្រធានក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មនៃប្រទេសចិន ហៅកាត់ COMAC ដែ លមានទីតាំងនៅទីក្រុងសៀងហៃ។
តាមរយៈដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Air Cambodia នឹងដាក់បញ្ចូលយន្តហោះដែលផលិតដោយក្រុមហ៊ុន COMAC របស់ចិនប្រភេទ C909 ទៅក្នុងផែនការអាជីវកម្មរបស់ខ្លួន ដែលនឹងត្រូវចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ។ ការដាក់ឱ្យដំណើរការយន្តហោះប្រភេទថ្មីនេះ គឺជាផ្នែកមួយនៃការគាំទ្រដល់ការធ្វើទំនើបកម្មកងយន្តហោះ(fleet)របស់ក្រុមហ៊ុន សម្រាប់រយៈពេលវែង ប្រកបដោយភាពធន់ និងការប្រកួតប្រជែងទីផ្សារអាកាសចរណ៍នៅក្នុងតំបន់។
កិច្ចសហប្រតិបត្តិការនេះ គឺជាធាតុផ្សំដ៏សំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន និងជាការគាំទ្រអាទិភាពនៃការអភិវឌ្ឍរួមគ្នាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ(BRI), ក្របខ ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ(LMC) និងចក្ខុវិស័យអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជាឆ្នាំ២០៣០។ នេះក៏ជាតម្លៃបន្ថែមដល់ការពង្រឹង និងពង្រីកការតភ្ជាប់ផ្លូវអាកាស, លំហូរពាណិជ្ជកម្ម, ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
លោក ហើ ដុងហ្វេង ប្រធានក្រុមហ៊ុនផលិតយន្តហោះ COMAC របស់ចិន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុន Air Cambodia និងជួយកម្ពុជាក្នុងការព ង្រឹងសមត្ថភាពអធិបតេយ្យភាពអាកាសចរណ៍ ដោយកំណត់ និងប្រែក្លាយក្រុមហ៊ុនអាកាសចរណ៍ជា តិកម្ពុជា Air Cambodia ទៅជាក្រុមហ៊ុនអាកាសចរណ៍ដែលឈានមុខគេ ក្នុងការប្រើប្រាស់យន្តហោះប្រភេទ C909។ លោកបន្តថា ដើម្បីធានាបាននូវភាពល្អឥតខ្ចោះក្នុងប្រតិបត្តិការជាបន្ត, ក្រុមហ៊ុន COMAC បានបញ្ជាក់អំពីការអនុវត្តម៉ូដែល, សេវាគាំទ្រដែលទទួលស្គាល់ជាអន្តរជាតិ(6S Service Support Model) សម្រាប់ក្រុមហ៊ុន Air Cambodia ផងដែរ ក្នុងនោះមានដូចជា ប្រព័ន្ធសេវាកម្ម, ការផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការ និងធានាដល់ការថែទាំគ្រប់ជ្រុងជ្រោយ, ការគាំទ្រផ្នែកផ្គត់ផ្គង់, ការផ្តល់សេវាឡូជីស្ទិក និងការផ្កត់ផ្គង់គ្រឿងបន្លាស់ប្រកបដោយប្រសិទ្ធភាព, ការគាំទ្រឯកទេស, ការគាំទ្រស្តង់ដា និងការគាំទ្រជំនាញជាដើម។
កម្ពុជា-ចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU)កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងឈិនចូវ ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានយល់ព្រមទិញយន្តហោះ C909 ចំនួន២០គ្រឿង។ យន្តហោះប្រភេទ C909 ដែលទិញពីចិននេះ, ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាគ្រោងនឹងដាក់ឱ្យដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២៦ ខាងមុខ៕
ដោយ៖ គង់ ឌិន











-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ