ព័ត៌មាន
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី៖ «សុវត្ថិភាព និងសុខភាពការងារ»
(ភ្នំពេញ)៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោក ម៉ាញ ណារិទ្ធ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាវាគ្មិន ដែលសហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) រៀបចំកម្មវិធីសិក្ខាសាលាក្រោមប្រធានបទ «បច្ចុប្បន្នភាព និងសេចក្តីសង្ខេបសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ» នៅទីស្នាក់ការសមាគម ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។
ថ្លែងក្នុងឱកាសនេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង TAFTAC បានគូសបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលានេះ និងភាពចាំបាច់នៃច្បាប់ស្តីពី៖ «សុវត្ថិភាព និងសុខភាពការងារ»។ លោកអគ្គលេខាធិការរង ក៏បានប្រកាសអំពីសមាសភាពថ្មីរបស់គណៈកម្មាធិការក្លិបធនធានមនុស្ស និងអនុលោមភាព ដែលរៀបចំដោយសមាគមផងដែរ។
ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋានពេទ្យការងារ បានបញ្ជាក់ជូនដល់អង្គសិក្ខាសាលាទាំងមូលអំពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ដែលនឹងមិនដាក់ជាបន្ទុកបន្ថែមថ្មីទៅដល់និយោជក ក្នុងការអនុវត្តនោះឡើយ។ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះនឹងផ្តល់ភាពងាយស្រួល និងភាពច្បាស់លាស់បន្ថែមនៅក្នុងការអនុវត្តលើគោលការណ៍ និងវិធានសុវត្ថិភាព និងសុខភាពការងារដែលសហគ្រាស ក្រុមហ៊ុន រោងចក្រ បាននឹងកំពុងអនុវត្តជាប្រចាំ។
ជាចុងក្រោយ លោកប្រធាន ក៏បានបញ្ជាក់ផងដែរថាការរៀបចំសេចក្តីព្រាងច្បាប់នេះគឺជាសក្ខីភាពមួយដែលបង្ហាញអំពីជំហររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតស្របតាមនិន្នាការសកល។
#MLVT #HENGSour







-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS6 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត