ព័ត៌មាន
កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ៧មករាចុះរៀបចំសណ្ដាប់ធ្នាប់កំណាត់ផ្លូវលេខ១៥៦ ក្បែរបុរីកីឡា
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់និងធ្វើកិច្ចសន្យាណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួនដែលរំលោភចិញ្ជើមផ្លូវសាធារណៈ បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់និងកក់ស្ទះចរាចរណ៍ដល់បងប្អូនអ្នកធ្វើដំណើរ។
ការចុះរៀបចំនេះបានធ្វើឡើងកាលពីនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដោយមានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ឲ្យលោក គ្រួច សុធន់ នាយករងរដ្ឋបាល និងលោកវរសេនីយ៍ទោ ទឹម វុទ្ធី អធិការរងទទួលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះណែនាំ និងធ្វើកិច្ចសន្យា ដល់ម្ចាស់អាជីវកម្មមួយចំនួន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥៦ ក្បែរបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលយកផ្លូវសាធារណៈប្រកបអាជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បង្កផលប៉ះពាល់ដល់សាធារណៈជន អ្នកធ្វើដំណើរ។
លោក គ្រួច សុធន់ នាយករងរដ្ឋបាលនៃរដ្ឋបាលខណ្ឌ៧មករា បានបញ្ជាក់ថាអាជ្ញាធរខណ្ឌតែងចុះរៀបចំជាប្រចាំតាមបណ្ដាផ្លូវផ្សេងៗ ក្នុងមូលដ្ឋានខណ្ឌ បានណែនាំដល់បងប្អូនម្ចាស់អាជីវកម្មសូមចូលរួមជាមួយអាជ្ញាធរខណ្ឌ ដើម្បីរក្សា បរិស្ថានអនាម័យ សណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ។
លោកនាយករងរដ្ឋបាលបានបន្ថែមថា ពេលចុះរៀបចំសណ្ដាប់ធ្នាប់នេះ លោកបានណែនាំនិងធ្វើកិច្ចសន្យា ដល់អ្នកគ្រប់គ្រងសាលារៀនឯកជន និងទីតាំងជួសជុលរថយន្ត ចូលរួមរក្សារសណ្ដាប់ធ្នាប់ កុំយកផ្លូវធ្វើជាចំណតបង្កការកក់ស្ទះ ត្រូវរក្សាសម្រាប់អ្នកធ្វើដំណើរ ។ លោកបញ្ជាក់ថា ក្នុងករណីមិនចូលរួម ឬមិនសហាការនោះអាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល៕
អត្ថបទ៖ កុម្ភៈ










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព