ព័ត៌មាន
ការថែទាំខួបផ្លូវជាការចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធតាមជនបទ ជារឿងដ៏ចាំ បាច់ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការប្រកបមុខរបរផ្សេងៗជាដើម ដែលនេះជាការចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋនៅជនបទឱ្យកាន់តែប្រសើរ។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង នៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារថែទាំខួបចំនួន ២គម្រោង ស្ថិតនៅខេត្តកំពង់ធំ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារសាង សង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗជាដើម។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនេះ, ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយឯកឧត្តមតែងតែអញ្ជើញចុះពិនិត្យមើលជាប្រចាំ នៅលើការងារ ស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើយ៉ាងណាជំរុញស្ថាបនា ជាពិសេសបណ្តាញផ្លូវដែលស្ថិតក្រោម ក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ជាផ្លូវល្អ និងផ្លូវដែលមានគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជូនប្រជាពលរដ្ឋតាមជនបទ នៅទូទាំងប្រទេស។ ជុំវិញការថែទាំនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការ ខិតខំប្រឹងប្រែងនាយកដ្ឋានផ្លូវលំជនបទ នៅលើការងារថែទាំផ្លូវខាងលើនេះផងដែរ។
ជុំវិញការអភិវឌ្ឍនេះដែរ, ឯកឧត្តម ផូ ផារិទ្ធ ក៏បានលើកឡើងពីគុណបំណាច់របស់រដ្ឋាភិបាល ក្រោមការ ដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី, សម្តេចទាំងទ្វេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញការអភិឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើន ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រ និងលើកកម្ពស់ដល់ការរស់នៅ របស់ប្រជាជននៅតាមជនបទពិតៗ។
សូមបញ្ជាក់ថា ទាក់ទិនគម្រោងការងារថែទាំខួបចំនួន២គម្រោងនេះរួមមាន៖ គម្រោងទី១- ការងារថែទាំខួបផ្លូវចំនួន ១ កំណាត់ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ប្រវែងជាង ១០ គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតលើផ្លូវកូនត្នោត-សណ្ដាន់-មានរិទ្ធ ឃុំជ័យ ឃុំសំបូរ ឃុំឈូក ឃុំគោល ឃុំក្លែងឈើទាល និងឃុំសណ្តាន់ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ (១០០ ភាគរយ)។ គម្រោងទី២, ការងារថែទាំខួបផ្លូវចំនួន ៧កំណាត់ ប្រវែងសរុប ៤ គីឡូម៉ែត្រ ដោយក្រាលកៅស៊ូ DBST ចំនួន ៦ កំណាត់ ប្រវែងជាង ៤ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុងចំនួន១កំណាត់ ប្រវែង ២០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ព្រមទាំង គូសគំនូសចរាចរណ៍ទំហំ ៨៥៤ ម៉ែត្រការ៉េ ស្ថិតនៅឃុំជ័យ ឃុំសំបូរ ឃុំឈូក ឃុំគោល ឃុំក្លែងឈើទាល និងឃុំសណ្តាន់ ស្រុកកំពង់ ស្វាយ ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ (បញ្ចប់សុពលភាព) អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ៕
អត្ថបទ៖ សុន រ៉ាឌី













-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន2 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន5 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន5 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន6 days agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស
-
ព័ត៌មាន5 days agoកម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្ដិសុខតាមព្រំដែន ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី