ព័ត៌មាន
រដ្ឋសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ពីសន្និសីទសភាអន្តរជាតិ លើកទី៣០ ប្រកបដោយលទ្ធផលជាផ្លែផ្កា
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព បន្ទាប់ពីចូលរួមសន្និសីទសភាអន្តរជាតិ ដើម្បីរំលឹកខួបលើកទី៣០ នៃរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រកបដោយលទ្ធផលជាផ្លែផ្កា។
ក្នុងអំឡុងពេលនៃបេសកកម្មការងាររយៈពេល៤ថ្ងៃ ឯកឧត្តម វង សូត មិនត្រឹមតែបានចូលរួមសន្និសីទសភាអន្តរជាតិ ដើម្បីរំលឹកខួបលើកទី៣០ នៃរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់ប៉ុណ្ណោះទេ គឺថែមបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសភាអាស៊ែប៊ៃហ្សង់ លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា និងបានជួបសំណេះសំណាលជាមួយ ឯកឧត្តម Ahmed Aljarwan ប្រធានក្រុមប្រឹក្សាពិភពលោក ដើម្បីសន្តិភាព និងភាពអត់ឱន រួមទាំងគណៈប្រតិភូមួយចំនួនទៀតផងដែរ។
អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់ ឯកឧត្តម វង សូត អនុប្រធានទី២ និងគណៈប្រតិភូដល់នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ រួមមាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ទីប្រឹក្សា ជំនួយការ និងមន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព