ព័ត៌មាន
លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីក្នុងកិច្ចជំនួបផ្គូផ្គងរវាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា សិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម និងសមាគមសណ្ឋាគារនៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកិច្ចជំនួប កិច្ចជំនួបផ្គូផ្គងរវាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា សិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ជាមួយសមាគមសហគមន៍ចុងភៅកម្ពុជា សមាគមសណ្ឋាគារនៅកម្ពុជា និងផ្សារទំនើប ម៉ាត និងមីនីម៉ាត ដោយមានការផ្តល់កិត្តិយសចូលរួមដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងសិប្បកម្មផលិតក្នុងស្រុក សមាគមសណ្ឋាគារ និងសមាគមសហគមន៍ចុងភៅកម្ពុជា និងផ្សារទំនើប ម៉ាត និងមីនីម៉ាត សរុបប្រមាណ ២៥០ នាក់ ក្នុងនោះ មានការចូលរួមពីសិប្បកម្មផលិតក្នងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត និងមីនីម៉ាតចំនួន ៦០ ។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងនិងតំណាងពីវិស័យឯកជន ដែលបានអញ្ជើញចូលរួមកិច្ចជំនួបនេះ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតី និងឆន្ទៈរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរួមគ្នាលើកកម្ពស់ផលិតផលខ្មែរ។
ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនថា កិច្ចជំនួបផ្គូផ្គងនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលនឹងផ្តល់ឱកាសឱ្យសិប្បកម្មផលិតក្នុងស្រុក បានផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួន និងជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយតំណាងផ្សារទំនើប ម៉ាត និងមីនីម៉ាត សមាគមសណ្ឋាគារ និងសមាគមសហគមន៍ចុងភៅកម្ពុជាដើម្បីអាចពិភាក្សាគ្នា និងផ្សារភ្ជាប់ព័ត៌មានទីផ្សារ ធ្វើយ៉ាងណាអាចបង្កើនការលក់ផលិតផលក្នុងស្រុក សំដៅជំរុញបន្ថែមទៀតនូវចលនាប្រើប្រាស់ផលិតផលខ្មែរ។ លើសពីនេះ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍លើការងារមួយចំនួន រួមមាន ការពិនិត្យរៀបចំជំនួបផ្គូផ្គងជារៀងរាល់ ៣ ខែម្តង ដោយចាប់ផ្តើមពីរាជធានី ខេត្តសំខាន់ៗ ការលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ផលិតផលដល់អតិថិជនអ្នកប្រើប្រាស់ និងលើកទឹកចិត្តដល់ផ្សារទំនើបនានាបង្កលក្ខណៈអំណោយផលដល់ការចូលដាក់តាំងលក់ផលិតផលខ្មែរជាដើម។
ថ្លែងក្នុងពិធីនេះផងដែរ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមសេនាធិការរាជរដ្ឋាភិបាល លើការងារលើកកម្ពស់និងធានានូវស្តង់ដារ បច្ចេកទេស និងគុណភាពផលិតផល ដោយគិតគូរជាសំខាន់លើការថ្លឹងថ្លែងរវាងសមត្ថភាពអ្នកផលិត និងសុខមាលភាពអ្នកប្រើប្រាស់។ ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងការបន្តផ្លាស់ប្តូរផ្នត់គំនិតងាកមកគាំទ្រ ផ្តល់តម្លៃ និងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែផុលផុសបន្ថែមទៀតនិងយូរអង្វែង ការស្វែងយល់បន្ថែមឱ្យបានកាន់តែច្បាស់អំពីតម្រូវការរបស់អ្នកប្រើប្រាស់ និងការបង្កើនសមត្ថភាពក្នុងផលិតកម្មសំដៅធានាបាននូវគុណភាព៕










-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ